ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
លោកុប្បត្តិ 41:1 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីពីរឆ្នាំពេញ ផារ៉ោនទ្រង់យល់សុបិន ហើយមើល៍! ទ្រង់ឈរនៅមាត់ទន្លេនីល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីរឆ្នាំក្រោយមក ផារ៉ោនបានយល់សប្ដិឃើញថា ទ្រង់ឈរនៅមាត់ទន្លេនីល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនសុបិនដូចតទៅ គឺឃើញព្រះអង្គឈរនៅមាត់ទន្លេនីល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ផុត២ឆ្នាំមក នោះផារ៉ោនទ្រង់សុបិននិម្មិតឃើញថា ទ្រង់ឈរនៅមាត់ទន្លេ អាល់គីតាប ពីរឆ្នាំក្រោយមក ស្តេចហ្វៀរ៉អ៊ូនសុបិនដូចតទៅ គឺឃើញគាត់ឈរនៅមាត់ទន្លេនីល។ |
ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
គាត់បានយល់សប្តិ នោះមើល៍! មានជណ្ដើរមួយបញ្ឈរនៅលើដី រីឯចុងវាទៅដល់មេឃ ហើយមើល៍! មានបណ្ដាទូតសួគ៌របស់ព្រះ ឡើងចុះៗតាមជណ្ដើរនោះ!
ឡាបាន់និយាយនឹងគាត់ថា៖ “ឯងពិតជាឆ្អឹង និងជាសាច់សាលោហិតរបស់យើងមែន”។ ដូច្នេះ យ៉ាកុបក៏រស់នៅជាមួយគាត់មួយខែ។
គឺយ៉ាងនេះឯងដែលយ៉ាកុបបានរត់គេចជាមួយអ្វីៗទាំងអស់ដែលគាត់មាន។ គាត់ក៏ក្រោកឡើងឆ្លងទន្លេធំតម្រង់ឆ្ពោះទៅតំបន់ភ្នំកាឡាត។
បន្ទាប់មក មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីបដែលជាប់ឃុំឃាំងនៅក្នុងគុក ពួកគេទាំងពីរបានយល់សប្តិឃើញយល់សប្តិ គឺម្នាក់ៗបានយល់សប្តិនៅក្នុងយប់តែមួយ ដែលយល់សប្តិរបស់ពួកគេមានអត្ថន័យរៀងៗខ្លួន។
នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។
ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។