លោកុប្បត្តិ 40:18 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបតបថា៖ “នេះជាការកាត់ស្រាយនៃយល់សប្តិនេះ: កន្ត្រកបី គឺបីថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបតបវិញថា៖ «សប្តិនេះមានន័យដូច្នេះ កញ្ច្រែងបី គឺបីថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបស្រាយថា សប្តិនេះមានន័យដូច្នេះ ឯកញ្ច្រែង៣ នោះគឺជា៣ថ្ងៃ អាល់គីតាប យូសុះតបវិញថា៖ «សុបិនរបស់អ្នកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។ |
នៅក្នុងកន្ត្រកខាងលើមាននំដុតគ្រប់មុខដែលធ្វើសម្រាប់ផារ៉ោន ប៉ុន្តែបក្សាបក្សីមកស៊ីនំក្នុងកន្ត្រកនៅលើក្បាលខ្ញុំនោះអស់”។
នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនៅលើឈើ នោះបក្សាបក្សីនឹងស៊ីសាច់របស់លោក”។
នៅទីនោះ មានយុវជនជនជាតិហេព្រើរម្នាក់ជាទាសកររបស់មេបញ្ជាការកងរក្សាអង្គ នៅជាមួយយើងខ្ញុំ។ យើងខ្ញុំបានរៀបរាប់ប្រាប់គាត់ នោះគាត់ក៏កាត់ស្រាយយល់សប្តិនោះឲ្យយើងខ្ញុំ គឺបានកាត់ស្រាយឲ្យតាមយល់សប្តិរៀងៗខ្លួន។
គោញីល្អប្រាំពីរ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អប្រាំពីរ គឺប្រាំពីរឆ្នាំដែរ វាជាសុបិនតែមួយទេ។
ហើយបានផឹកគ្រឿងផឹកខាងវិញ្ញាណដូចគ្នា ដ្បិតពួកគាត់បានផឹកពីថ្មដាខាងវិញ្ញាណដែលមកតាមពួកគាត់ ហើយថ្មដានោះគឺព្រះគ្រីស្ទ។
ហើយនៅពេលអរព្រះគុណ ព្រះអង្គក៏កាច់នំប៉័ង រួចមានបន្ទូលថា៖“នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។