Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:26 - ព្រះគម្ពីរខ្មែរសាកល

26 គោញី​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរស្រូវ​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ​ដែរ វា​ជា​សុបិន​តែមួយ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គោ​ញី​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរ​ស្រូវ​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ ក៏​ប្រាំពីរ​ឆ្នាំ​ដែរ នេះ​ជា​សុបិន​តែ​មួយ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ‌ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​គោ​ញី​ល្អ​ទាំង​៧​នោះ​គឺ​ជា​៧​ឆ្នាំ ហើយ​គួរ​ស្រូវ​ល្អ​ទាំង​៧ នោះ​គឺ​ជា​ឆ្នាំ​៧​នោះ​ដែរ គឺ​ជា​សុបិន​តែ​១​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ​ពីរ​ក្បាល មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ ក៏​មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:26
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ​របស់ខ្លួន ហើយ​ត្រូវបានភ្ជាប់​នឹង​ប្រពន្ធ​របស់ខ្លួន រួច​អ្នកទាំងពីរ​នឹង​បានជា​រូបកាយ​មួយ​។


យ៉ូសែប​និយាយ​នឹង​គាត់​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: មែក​បី គឺ​បី​ថ្ងៃ​។


យ៉ូសែប​តប​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: កន្ត្រក​បី គឺ​បី​ថ្ងៃ​។


នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “សុបិន​របស់​ផារ៉ោន​គឺ​តែមួយ​ទេ​។ ព្រះ​បាន​ប្រាប់​ផារ៉ោន​អំពី​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។


គោញី​ស្គម ហើយ​អាក្រក់មើល​ទាំង​ប្រាំពីរ​នោះ​ដែល​ឡើងមក​តាមក្រោយ គឺ​ប្រាំពីរ​ឆ្នាំ រីឯ​កួរស្រូវ​ប្រាំពីរ​ទទេ ដែល​ស្លោក​ដោយ​ខ្យល់ទិសខាងកើត គឺ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​។


មើល៍! នឹង​មាន​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​យ៉ាងខ្លាំង នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល​។


ឯ​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ ដី​បាន​បង្កើតផល​យ៉ាង​ច្រើនលើសលប់​។


បន្ទាប់មក ទ្រង់​ផ្ទំលក់ ហើយ​យល់សុបិន​ម្ដងទៀត ហើយ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ​ល្អ​លូតចេញ​ពី​ដើម​តែមួយ​។


ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ដែល​មក​ដល់​ដែនដី​អេហ្ស៊ីប ក៏​ផុត​ទៅ


ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ថា មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បំបាក់បំបែក​ដែក លង្ហិន ដីឥដ្ឋ ប្រាក់ និង​មាស​នោះ គឺ​ព្រះ​ដ៏ធំឧត្ដម​បាន​ឲ្យ​ព្រះរាជា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ​។ សុបិន​នេះ​ពិតប្រាកដ ហើយ​ការកាត់ស្រាយ​សុបិននេះ​ក៏​ប្រាកដប្រជា​ដែរ”។


ហើយ​បាន​ផឹក​គ្រឿងផឹក​ខាងវិញ្ញាណ​ដូចគ្នា ដ្បិត​ពួកគាត់​បាន​ផឹក​ពី​ថ្មដា​ខាងវិញ្ញាណ​ដែល​មកតាម​ពួកគាត់ ហើយ​ថ្មដា​នោះ​គឺ​ព្រះ​គ្រីស្ទ​។


ជាការពិត មាន​បី​ដែល​ធ្វើបន្ទាល់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម