នៅពេលមេអ្នកដុតនំប៉័ងឃើញថាយ៉ូសែបកាត់ស្រាយល្អ គាត់ក៏និយាយថា៖ “ខ្ញុំក៏បានយល់សប្តិដែរ មើល៍! មាននំប៉័ងបីកន្ត្រកនៅលើក្បាលរបស់ខ្ញុំ។
លោកុប្បត្តិ 40:17 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងកន្ត្រកខាងលើមាននំដុតគ្រប់មុខដែលធ្វើសម្រាប់ផារ៉ោន ប៉ុន្តែបក្សាបក្សីមកស៊ីនំក្នុងកន្ត្រកនៅលើក្បាលខ្ញុំនោះអស់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខសម្រាប់ថ្វាយផារ៉ោន តែសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងដែលនៅលើក្បាលខ្ញុំនោះអស់ទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែមានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងកញ្ច្រែងលើបង្អស់មាននំគ្រប់មុខសំរាប់ថ្វាយផារ៉ោន តែសត្វហើរមកចឹកស៊ីនំក្នុងកញ្ច្រែង ដែលនៅលើក្បាលខ្ញុំទាំងអស់ទៅ អាល់គីតាប នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខដែលស្តេចហ្វៀរ៉អ៊ូនធ្លាប់បរិភោគ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។ |
នៅពេលមេអ្នកដុតនំប៉័ងឃើញថាយ៉ូសែបកាត់ស្រាយល្អ គាត់ក៏និយាយថា៖ “ខ្ញុំក៏បានយល់សប្តិដែរ មើល៍! មាននំប៉័ងបីកន្ត្រកនៅលើក្បាលរបស់ខ្ញុំ។