ប្រសិនបើត្រូវសងសឹកឲ្យកាអ៊ីនមួយជាប្រាំពីរ នោះត្រូវសងសឹកឲ្យឡាមេកមួយជាចិតសិបប្រាំពីរ”។
លោកុប្បត្តិ 4:15 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលនឹងគាត់ថា៖ “បើដូច្នេះ អ្នកណាក៏ដោយដែលសម្លាប់កាអ៊ីន ត្រូវសងសឹកអ្នកនោះមួយជាប្រាំពីរ”។ រួចព្រះយេហូវ៉ាក៏ដាក់សញ្ញាមួយលើកាអ៊ីន ដើម្បីកុំឲ្យអស់អ្នកដែលឃើញគាត់ វាយសម្លាប់គាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគាត់ថា៖ «មិនដូច្នោះទេ! បើអ្នកណាសម្លាប់អ្នក គេនឹងសងសឹកអ្នកនោះមួយជាប្រាំពីរ»។ ព្រះយេហូវ៉ាក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលបានជួបគាត់ បានសម្លាប់គាត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគាត់ថា ដូច្នេះបើអ្នកណាដែលសំឡាប់ឯង នោះនឹងត្រូវទោស១ជា៧សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសំឡាប់បង់ឡើយ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កបេល គេនឹងសងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ បន្ទាប់មក អុលឡោះតាអាឡាដៅសញ្ញាសំគាល់មួយនៅលើកបេល។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។ |
ប្រសិនបើត្រូវសងសឹកឲ្យកាអ៊ីនមួយជាប្រាំពីរ នោះត្រូវសងសឹកឲ្យឡាមេកមួយជាចិតសិបប្រាំពីរ”។
សូមកុំសម្លាប់ពួកគេឡើយ ក្រែងលោប្រជារាស្ត្ររបស់ទូលបង្គំភ្លេច; សូមធ្វើឲ្យពួកគេដើរសាត់អណ្ដែតដោយព្រះចេស្ដារបស់ព្រះអង្គ ហើយបន្ទាបពួកគេចុះផង! ព្រះអម្ចាស់ជាខែលនៃយើងខ្ញុំអើយ!
ព្រះអម្ចាស់អើយ ចំពោះការត្មះតិះដៀលដែលអ្នកជិតខាងរបស់យើងខ្ញុំបានត្មះតិះដៀលព្រះអង្គ សូមតបសងដល់ពួកគេ គឺមួយជាប្រាំពីរទៅលើទ្រូងរបស់ពួកគេផង!
ប៉ុន្តែប្រសិនបើវាត្រូវគេចាប់បាន វាត្រូវតែសងមួយជាប្រាំពីរ ទោះបីជាត្រូវប្រគល់របស់របរទាំងអស់ក្នុងផ្ទះខ្លួនក៏ដោយ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ចូរទុកដាវរបស់អ្នកនៅកន្លែងដើមវិញទៅ! ដ្បិតអស់អ្នកដែលកាន់ដាវ នឹងវិនាសដោយដាវ។
ផ្សែងនៃការឈឺចាប់របស់ពួកគេ នឹងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ។ ពួកអ្នកដែលថ្វាយបង្គំសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងអ្នកណាក៏ដោយដែលទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា នឹងគ្មានសេចក្ដីសម្រាកទាំងយប់ទាំងថ្ងៃ។
មានទូតសួគ៌មួយរូបទៀត ជាទូតទីបីបានតាមទូតទាំងពីរមក បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ប្រសិនបើអ្នកណាថ្វាយបង្គំសត្វតិរច្ឆាននោះ និងរូបសំណាករបស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន