យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
លោកុប្បត្តិ 4:1 - ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សបានរួមដំណេកជាមួយអេវ៉ាប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ “ខ្ញុំបានទទួលមនុស្សប្រុសម្នាក់ដោយជំនួយពីព្រះយេហូវ៉ា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអដាំ រួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន អាល់គីតាប អាដាមរួមរស់ជាមួយនាងហាវ៉ាជាភិរយា នាងមានផ្ទៃពោះ សំរាលបានកូនមួយ ឈ្មោះកបេល នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះអុលឡោះតាអាឡាប្រទានឲ្យ»។ |
យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
ព្រះអង្គបានបណ្ដេញមនុស្សចេញ ហើយដាក់ចេរ៉ូប៊ីននៅទិសខាងកើតសួនអេដែន និងដាវភ្លើងដែលបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើនៃជីវិត៕
បន្ទាប់មក នាងបង្កើតបានអេបិលប្អូនប្រុសរបស់កាអ៊ីនទៀត។ អេបិលជាអ្នកឃ្វាលចៀម រីឯកាអ៊ីនជាអ្នកភ្ជួររាស់ដី។
អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។
ហើយដាក់ឈ្មោះកូននោះថាណូអេ ដោយនិយាយថា៖ “កូននេះនឹងផ្ដល់ភាពធូរស្បើយដល់យើងពីការងារដ៏ធ្ងន់របស់យើង និងពីការនឿយហត់នៃដៃរបស់យើង ដែលមកពីដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា”។
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។