ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។
លោកុប្បត្តិ 39:22 - ព្រះគម្ពីរខ្មែរសាកល មេគុកក៏ប្រគល់អ្នកទោសទាំងអស់ដែលនៅក្នុងគុកទៅក្នុងដៃរបស់យ៉ូសែប ដូច្នេះគាត់បានជាអ្នកចាត់ចែងលើអ្វីៗទាំងអស់ដែលគេធ្វើនៅក្នុងគុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេគុកប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ឲ្យលោកយ៉ូសែបមើលខុសត្រូវទាំងអស់ ហើយកិច្ចការអ្វីដែលត្រូវធ្វើនៅក្នុងគុក គឺលោកជាអ្នកចាត់ចែងការនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ អាល់គីតាប នាយកពន្ធនាគារប្រគល់ឲ្យយូសុះមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយយូសុះមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាន នៅក្នុងពន្ធនាគារ។ |
ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។
ដូច្នេះ យ៉ូសែបរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក ហើយបានបម្រើលោក។ លោកក៏តែងតាំងយ៉ូសែបឲ្យត្រួតលើផ្ទះរបស់លោក ហើយប្រគល់អ្វីៗទាំងអស់ដែលលោកមាន ទៅក្នុងដៃរបស់គាត់។
ក្នុងផ្ទះនេះ គ្មានអ្នកណាធំជាងខ្ញុំឡើយ។ លោកមិនបានសំចៃទុកអ្វីមួយពីខ្ញុំឡើយ លើកលែងតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើខ្ញុំនឹងធ្វើអំពើអាក្រក់ដ៏ធំនេះ ព្រមទាំងប្រព្រឹត្តបាបទាស់នឹងព្រះដូចម្ដេចកើត?”។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។