ពេលនាងសម្រាលកូន កូនមួយបញ្ចេញដៃមក ដូច្នេះឆ្មបក៏យកអំបោះក្រហមចងនៅដៃវា ទាំងនិយាយថា៖ “មួយនេះបានចេញមកមុន”។
លោកុប្បត្តិ 38:29 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែវាទាញដៃវាចូលវិញ ហើយមើល៍! បងប្រុសរបស់វាបានចេញមក! ឆ្មបក៏និយាយថា៖ “ឯងបានញែកប្រឡោះសម្រាប់ខ្លួនធ្វើអី!” ដូច្នេះគេដាក់ឈ្មោះកូននោះថា ពេរេស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលកូននោះបានដកដៃចូលទៅវិញ នោះមើល៍ បងវាក៏កើតចេញមក ហើយឆ្មបពោលថា៖ «ម្ដេចក៏ឯងប្រជែងខ្លួនចេញមកដូច្នេះ!» ហេតុនេះហើយបានជាគេដាក់ឈ្មោះកូននោះថា "ពេរេស" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះ ឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស អាល់គីតាប ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ |
ពេលនាងសម្រាលកូន កូនមួយបញ្ចេញដៃមក ដូច្នេះឆ្មបក៏យកអំបោះក្រហមចងនៅដៃវា ទាំងនិយាយថា៖ “មួយនេះបានចេញមកមុន”។
ពួកកូនប្រុសរបស់យូដា មានអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស ប៉ុន្តែអ៊ើរ និងអូណាន់បានស្លាប់នៅដែនដីកាណាន រីឯពួកកូនប្រុសរបស់ពេរេស មានហេស្រុន និងហាមុល។
ណាសូនជាកូនអ័មីណាដាប់ អ័មីណាដាប់ជាកូនអាដមីន អាដមីនជាកូនអើរ៉ាម អើរ៉ាមជាកូនហេស្រុន ហេស្រុនជាកូនពេរេស ពេរេសជាកូនយូដា