Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:28 - ព្រះគម្ពីរខ្មែរសាកល

28 ពេល​នាង​សម្រាលកូន កូនមួយ​បញ្ចេញ​ដៃ​មក ដូច្នេះ​ឆ្មប​ក៏​យក​អំបោះក្រហម​ចង​នៅ​ដៃ​វា ទាំង​និយាយថា​៖ “មួយនេះ​បាន​ចេញមក​មុន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កាល​នាង​ឈឺ​ពោះ​សម្រាល​កូន កូន​មួយ​បញ្ចេញ​ដៃ​មក ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​វា ដោយ​ពោល​ថា៖ «មួយ​នេះ​បាន​កើត​មុន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​សម្រាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​កាល​នាង​ឈឺ​នឹង​សំរាល នោះ​កូន​១​បញ្ចេញ​ដៃ​មក ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​វា ដោយ​ពាក្យ​ថា មួយ​នេះ​បាន​កើត​មុន

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​សំរាល​កូន មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ប្អូន​វា​ក៏​កើតចេញមក​ទាំង​ដៃ​កាន់​កែងជើង​អេសាវ គេ​ក៏​ដាក់ឈ្មោះ​វា​ថា យ៉ាកុប​។ រីឯ​អ៊ីសាក​មាន​អាយុ​ហុកសិប​ឆ្នាំ ពេល​បង្កើត​ពួកវា​។


កាល​នាង​គ្រប់ខែ​ត្រូវ​សម្រាលកូន មើល៍! មាន​កូនភ្លោះ​នៅក្នុង​ផ្ទៃ​នាង​!


ប៉ុន្តែ​វា​ទាញ​ដៃ​វា​ចូលវិញ ហើយ​មើល៍! បងប្រុស​របស់វា​បាន​ចេញមក​! ឆ្មប​ក៏​និយាយថា​៖ “ឯង​បាន​ញែក​ប្រឡោះ​សម្រាប់​ខ្លួន​ធ្វើអី​!” ដូច្នេះ​គេ​ដាក់ឈ្មោះ​កូននោះ​ថា ពេរេស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម