ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
លោកុប្បត្តិ 38:24 - ព្រះគម្ពីរខ្មែរសាកល ប្រមាណជាបីខែក្រោយមក មានគេប្រាប់យូដាថា៖ “តាម៉ារកូនប្រសាស្រីរបស់លោកបានប្រព្រឹត្តអំពើផិតក្បត់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មើល៍! នាងមានផ្ទៃពោះដោយអំពើផិតក្បត់ទៀត!”។ យូដាក៏និយាយថា៖ “ចូរយកនាងចេញមក ហើយដុតចោលទៅ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ លោកយូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ប្រហែលជា៣ខែក្រោយមក នោះមានគេទៅជំរាបដល់យូដាថា តាម៉ារ ជាកូនប្រសាអ្នកបានធ្វើសំផឹង មើល វាមានទំងន់ដោយការធ្វើសំផឹងហើយ នោះយូដាប្រាប់ថា ចូរនាំវាចេញមកដុតចោលទៅ អាល់គីតាប បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់យូដាថា៖ «តាម៉ារ ជាកូនប្រសាររបស់គាត់ បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ យូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។ |
ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។
អ័ប៊ីម្ម៉ាឡិចក៏ហៅអ័ប្រាហាំមក ហើយមានរាជឱង្ការនឹងគាត់ថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? តើយើងបានប្រព្រឹត្តបាបទាស់នឹងអ្នកឬ បានជាអ្នកនាំបាបដ៏ធំនេះមកលើយើង និងលើអាណាចក្ររបស់យើងដូច្នេះ? អ្នកបានធ្វើអ្វីដែលអ្នកមិនត្រូវធ្វើដល់យើងឡើយ”។
ប៉ុន្តែពួកគេតបថា៖ “តើគួរឲ្យគេប្រព្រឹត្តនឹងប្អូនស្រីរបស់ពួកយើង ដូចជាស្រីពេស្យាឬ?”៕
យូដានិយាយថា៖ “ឲ្យនាងទុកវាទៅ ក្រែងលោយើងទៅជាទីមើលងាយ។ មើល៍! ខ្ញុំបានផ្ញើកូនពពែនេះទៅហើយ ប៉ុន្តែអ្នករកនាងមិនឃើញផង”។
ខ្ញុំបានរកឃើញអ្វីដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត គឺមនុស្សស្រីដែលចិត្តរបស់នាងជាអន្ទាក់ និងជាសំណាញ់ ហើយដៃរបស់នាងជាខ្នោះ។ អ្នកដែលផ្គាប់ព្រះហឫទ័យព្រះ នឹងរួចផុតពីនាង ប៉ុន្តែមនុស្សបាបនឹងត្រូវនាងចាប់វិញ។
ជំនឿដែលអ្នកមាន ចូររក្សាទុកនៅចំពោះព្រះដោយខ្លួនឯងចុះ។ មានពរហើយ អ្នកដែលមិនផ្ដន្ទាទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ឃើញថាត្រឹមត្រូវ។