នៅពេលយូដាឃើញនាង គាត់គិតថានាងជាស្ត្រីពេស្យា ពីព្រោះនាងបានបាំងមុខរបស់ខ្លួន។
កាលលោកយូដាឃើញនាង គាត់គិតថានាងជាស្ត្រីពេស្យា ដ្បិតនាងបានបាំងមុខ។
កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។
កាលយូដាឃើញនាង នោះគាត់ស្មានថា ជាស្រីសំផឹង ដ្បិតនាងបានបាំងមុខ
កាលយូដាឃើញតាម៉ារ គាត់ស្មានថា ជាស្ត្រីពេស្យា ដ្បិតគាត់មានស្បៃបាំងមុខ។
ដូច្នេះ នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងចេញ ហើយបាំងមុខដោយស្បៃ ព្រមទាំងគ្រលុំខ្លួន រួចអង្គុយនៅត្រង់ខ្លោងទ្វារអេណែមដែលនៅតាមផ្លូវទៅធីមណា។ ដ្បិតនាងបានឃើញថាសេឡាធំហើយ ប៉ុន្តែនាងមិនត្រូវបានឲ្យទៅគាត់ធ្វើជាប្រពន្ធឡើយ។
យូដាក៏បែរទៅរកតាម៉ារនៅក្បែរផ្លូវ ហើយនិយាយថា៖ “មក៍! សូមឲ្យខ្ញុំចូលទៅឯនាងផង” ដ្បិតគាត់មិនបានដឹងថានាងជាកូនប្រសាស្រីរបស់ខ្លួនឡើយ។ នាងក៏និយាយថា៖ “តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ដើម្បីចូលមកឯខ្ញុំ?”។
ពេលនោះ មើល៍! មានស្ត្រីម្នាក់មកជួបគាត់ ដោយសម្លៀកបំពាក់ជាស្ត្រីពេស្យា ទាំងមានឧបាយកលក្នុងចិត្ត។
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមជាមួយស្ត្រីពេស្យា នឹងបានជារូបកាយមួយជាមួយស្ត្រីនោះ? ដ្បិតមានចែងថា:“អ្នកទាំងពីរនឹងបានជារូបកាយមួយ”។