Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:16 - ព្រះគម្ពីរខ្មែរសាកល

16 យូដា​ក៏​បែរទៅ​រក​តាម៉ារ​នៅក្បែរ​ផ្លូវ ហើយ​និយាយថា​៖ “មក៍! សូមឲ្យ​ខ្ញុំ​ចូលទៅឯ​នាង​ផង” ដ្បិត​គាត់​មិន​បាន​ដឹង​ថា​នាង​ជា​កូនប្រសាស្រី​របស់ខ្លួន​ឡើយ​។ នាង​ក៏​និយាយថា​៖ “តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ ដើម្បី​ចូលមកឯ​ខ្ញុំ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គាត់​ក៏​ងាក​ទៅ​ឯ​នាង​តាម​ផ្លូវ ហើយ​ពោល​ថា៖ «មក៍ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង» ដ្បិត​គាត់​មិន​បាន​ដឹង​ថា នាង​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​សួរ​ថា៖ «តើ​លោក​ឲ្យ​អ្វី​ខ្ញុំ ដែល​លោក​ចូល​មក​ឯ​ខ្ញុំ​នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គាត់​ចូល​ទៅ​ជិត​នាង ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​លោក តើ​លោក​ឲ្យ​អ្វី​ខ្ញុំ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​គាត់​ក៏​បែរ​ទៅ​ឯ​នាង​តាម​ផ្លូវ​និយាយ​ថា ចូរ​យើង​ទៅ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង​ឥឡូវ ពី​ព្រោះ​គាត់​មិន​ដឹង​ថា នាង​ជា​កូន​ប្រសា​ទេ តែ​នាង​សួរ​ថា តើ​អ្នក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ​ខ្លះ ដែល​អ្នក​ចូល​មក​ឯ​ខ្ញុំ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គាត់​ចូល​ទៅ​ជិត​តាម៉ារ ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា ជា​កូន​ប្រសារ​របស់​គាត់​ទេ។ គាត់​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​អ្នក តើ​អ្នក​ឲ្យ​អ្វី​ខ្ញុំ?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យូដា​ឃើញ​នាង គាត់​គិតថា​នាង​ជា​ស្ត្រីពេស្យា ពីព្រោះ​នាង​បាន​បាំង​មុខ​របស់ខ្លួន​។


យូដា​និយាយថា​៖ “ខ្ញុំ​នឹង​ផ្ញើ​កូនពពែ​មួយ​ក្បាល​ពី​ហ្វូងសត្វ​មកឲ្យ”។ នាង​ក៏​និយាយថា​៖ “ទាល់តែ​លោក​ឲ្យ​របស់បញ្ចាំ​មួយ​សិន ទម្រាំតែ​លោក​ផ្ញើមក​ខ្ញុំ”។


និយាយថា​៖ “តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។


ដ្បិត​ការស្រឡាញ់លុយ​ជា​ឫសគល់​នៃ​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ អ្នកខ្លះ​លោភចង់បាន​លុយ ក៏​បាន​វង្វេង​ចេញពី​ជំនឿ ហើយ​ចាក់ទម្លុះ​ខ្លួនឯង​ដោយ​ការឈឺចុកចាប់​ជាច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម