ដូច្នេះ នៅពេលយ៉ូសែបមកដល់ពួកបងប្រុសរបស់គាត់ ពួកគេក៏ដោះអាវវែងរបស់យ៉ូសែបចេញ ជាអាវវែងចម្រុះពណ៌ដែលគាត់បានពាក់
លោកុប្បត្តិ 37:24 - ព្រះគម្ពីរខ្មែរសាកល រួចយកគាត់ទៅបោះចោលក្នុងរណ្ដៅ។ រណ្ដៅនោះនៅទទេ គ្មានទឹកនៅខាងក្នុងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេចាប់គាត់យកទៅទម្លាក់ក្នុងអណ្តូង ឯអណ្តូងនោះគ្មានទឹកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកគាត់ទៅទំលាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ អាល់គីតាប គេចាប់គាត់បោះទៅក្នុងអណ្តូង។ អណ្តូងនោះរីងគ្មានទឹកទេ។ |
ដូច្នេះ នៅពេលយ៉ូសែបមកដល់ពួកបងប្រុសរបស់គាត់ ពួកគេក៏ដោះអាវវែងរបស់យ៉ូសែបចេញ ជាអាវវែងចម្រុះពណ៌ដែលគាត់បានពាក់
បន្ទាប់មក ពួកគេអង្គុយហូបអាហារ។ នៅពេលពួកគេងើបភ្នែកឡើងមើលទៅ នោះមើល៍! មានក្បួនឈ្មួញជនជាតិអ៊ីសម៉ាអែលដែលមកពីកាឡាត។ អូដ្ឋរបស់ពួកគេផ្ទុកគ្រឿងទេស ថ្នាំកំញាន និងជ័រល្វីងទេសដើម្បីនាំចុះទៅអេហ្ស៊ីប។
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
ដ្បិតពួកគេបានបង្កប់សំណាញ់ក្នុងរណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុ ពួកគេបានជីករណ្ដៅ ដើម្បីចាប់ព្រលឹងរបស់ទូលបង្គំដោយគ្មានមូលហេតុ។
ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។
ព្រះអង្គបានយកអ្នកដែលទូលបង្គំស្គាល់ចេញឆ្ងាយពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំទៅជាទីស្អប់ខ្ពើមដល់ពួកគេ; ទូលបង្គំត្រូវបានបង្ខាំង ហើយចេញមកមិនបានឡើយ។
រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។