ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:23 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ នៅពេល​យ៉ូសែប​មកដល់​ពួក​បងប្រុស​របស់គាត់ ពួកគេ​ក៏​ដោះ​អាវវែង​របស់​យ៉ូសែប​ចេញ ជា​អាវវែង​ចម្រុះពណ៌​ដែល​គាត់​បាន​ពាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​យ៉ូសែប​បាន​មក​ដល់​បង​ៗ​ហើយ គេ​ក៏​ដោះ​អាវ​គាត់​ចេញ គឺ​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​យ៉ូសែប​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យ៉ូសែប​បាន​មក​ដល់​ពួក​បង​ហើយ នោះ​គេ​ក៏​បក​អាវ​គាត់​ចេញ គឺ​ជា​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង

សូមមើលជំពូក

អាល់គីតាប

ពេល​យូសុះ​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបេន​និយាយ​នឹង​ពួកគេ​ទៀត​ថា​៖ “កុំ​បង្ហូរឈាម​ឡើយ​! ចូរ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​នេះ​ដែល​នៅ​ទីរហោស្ថាន​ចុះ ប៉ុន្តែ​កុំ​ដាក់​ដៃ​លើ​វា​ឡើយ”។ រូបេននិយាយដូច្នេះ គឺ​ដើម្បី​ជួយ​យ៉ូសែប​ឲ្យរួច​ពី​កណ្ដាប់ដៃ​របស់ពួកគេ ហើយ​នាំ​គាត់​ទៅ​ឯ​ឪពុក​វិញ​។


រួច​យក​គាត់​ទៅ​បោះចោល​ក្នុង​រណ្ដៅ​។ រណ្ដៅ​នោះ​នៅ​ទទេ គ្មាន​ទឹក​នៅ​ខាងក្នុង​ទេ​។


រីឯ​អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ជាង​កូនប្រុស​ទាំងអស់​របស់គាត់ ពីព្រោះ​យ៉ូសែប​ជា​កូន​ក្នុង​វ័យជរា​របស់​គាត់ ហើយ​គាត់​បាន​ធ្វើ​អាវវែង​ចម្រុះពណ៌​ឲ្យ​យ៉ូសែប​។


ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “ពួកយើង​ប្រាកដជា​មានទោស​ដោយសារតែ​ប្អូនប្រុស​របស់ពួកយើង ដែល​ពួកយើង​បាន​ឃើញ​ទុក្ខវេទនា​ក្នុង​ចិត្ត​របស់វា ពេល​វា​អង្វរ​ពួកយើង ប៉ុន្តែ​ពួកយើង​មិន​បាន​ស្ដាប់​ឡើយ ហេតុនេះហើយបានជា​ទុក្ខវេទនា​នេះ​ធ្លាក់មក​លើ​ពួកយើង”។


ពួកគេ​ចែក​សម្លៀកបំពាក់​របស់ទូលបង្គំ​ក្នុងចំណោម​ពួកគេ ហើយ​ចាប់ឆ្នោត​យក​អាវ​របស់ទូលបង្គំ​។


នៅពេល​ដោះ​ព្រះពស្ត្រ​ព្រះអង្គ​ចេញ ពួកគេ​ក៏​ពាក់​អាវវែង​ពណ៌ក្រហមឆ្អៅ​ឲ្យ​ព្រះអង្គ