Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:24 - ព្រះគម្ពីរខ្មែរសាកល

24 រួច​យក​គាត់​ទៅ​បោះចោល​ក្នុង​រណ្ដៅ​។ រណ្ដៅ​នោះ​នៅ​ទទេ គ្មាន​ទឹក​នៅ​ខាងក្នុង​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រួច​គេ​ចាប់​គាត់​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង ឯ​អណ្តូង​នោះ​គ្មាន​ទឹក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្ដូង។ អណ្ដូង​នោះ​រីង គ្មាន​ទឹក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 គេ​ក៏​យក​គាត់​ទៅ​ទំលាក់​នៅ​ក្នុង​អណ្តូង​ទៅ ឯ​អណ្តូង​នោះ​គ្មាន​ទឹក​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្តូង។ អណ្តូង​នោះ​រីង​គ្មាន​ទឹក​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅពេល​យ៉ូសែប​មកដល់​ពួក​បងប្រុស​របស់គាត់ ពួកគេ​ក៏​ដោះ​អាវវែង​របស់​យ៉ូសែប​ចេញ ជា​អាវវែង​ចម្រុះពណ៌​ដែល​គាត់​បាន​ពាក់


បន្ទាប់មក ពួកគេ​អង្គុយ​ហូប​អាហារ​។ នៅពេល​ពួកគេ​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! មាន​ក្បួនឈ្មួញ​ជនជាតិអ៊ីសម៉ាអែល​ដែល​មក​ពី​កាឡាត​។ អូដ្ឋ​របស់ពួកគេ​ផ្ទុក​គ្រឿងទេស ថ្នាំកំញាន និង​ជ័រល្វីងទេស​ដើម្បី​នាំចុះ​ទៅ​អេហ្ស៊ីប​។


ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “ពួកយើង​ប្រាកដជា​មានទោស​ដោយសារតែ​ប្អូនប្រុស​របស់ពួកយើង ដែល​ពួកយើង​បាន​ឃើញ​ទុក្ខវេទនា​ក្នុង​ចិត្ត​របស់វា ពេល​វា​អង្វរ​ពួកយើង ប៉ុន្តែ​ពួកយើង​មិន​បាន​ស្ដាប់​ឡើយ ហេតុនេះហើយបានជា​ទុក្ខវេទនា​នេះ​ធ្លាក់មក​លើ​ពួកយើង”។


ដ្បិត​ពួកគេ​បាន​បង្កប់​សំណាញ់​ក្នុង​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ​ដោយគ្មានមូលហេតុ ពួកគេ​បាន​ជីក​រណ្ដៅ ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ​ដោយគ្មានមូលហេតុ​។


ព្រះអង្គ​បាន​យក​ខ្ញុំ​ឡើង​ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស ពី​ភក់ជ្រាំ ហើយ​ដាក់​ជើង​របស់ខ្ញុំ​នៅលើ​ថ្មដា ក៏​ធ្វើឲ្យ​ជំហាន​របស់ខ្ញុំ​ស្ថិតស្ថេរ​។


ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​រណ្ដៅមរណៈ​ដ៏ជ្រៅ នៅក្នុង​ទីងងឹត នៅក្នុង​ទីជម្រៅ​;


ព្រះអង្គ​បាន​យក​អ្នកដែល​ទូលបង្គំ​ស្គាល់​ចេញឆ្ងាយ​ពី​ទូលបង្គំ ក៏​បាន​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីស្អប់ខ្ពើម​ដល់​ពួកគេ​; ទូលបង្គំ​ត្រូវបាន​បង្ខាំង ហើយ​ចេញមក​មិនបានឡើយ​។


រីឯ​អ្នក​វិញ ស៊ីយ៉ូន​អើយ យើង​នឹង​ដោះលែង​ពួក​អ្នកទោស​របស់អ្នក​ពី​រណ្ដៅ​គ្មាន​ទឹក ដោយព្រោះ​ឈាម​នៃ​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម