យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
លោកុប្បត្តិ 37:1 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបរស់នៅក្នុងទឹកដីដែលឪពុករបស់គាត់ស្នាក់នៅបណ្ដោះអាសន្នក្នុងដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ អាល់គីតាប យ៉ាកកូបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់គាត់បានចូលស្នាក់នៅ។ |
យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
“ខ្ញុំជាជនរស់នៅបណ្ដោះអាសន្ន និងជាជនសាត់អណ្ដែតក្នុងចំណោមអស់លោក។ សូមឲ្យកម្មសិទ្ធិមួយដល់ខ្ញុំ សម្រាប់ធ្វើជាផ្នូរក្នុងចំណោមអស់លោក ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនេះ ចេញពីមុខខ្ញុំផង”។
សូមឲ្យព្រះអង្គប្រទានដល់ឯង និងពូជពង្សរបស់ឯងដែលនៅជាមួយឯង នូវពររបស់អ័ប្រាហាំ ដើម្បីឲ្យឯងបានយកទឹកដីដែលឯងស្នាក់នៅបណ្ដោះអាសន្នជាកម្មសិទ្ធិ គឺទឹកដីដែលព្រះបានប្រទានដល់អ័ប្រាហាំ”។
មេដឹកនាំម៉ាកឌាល និងមេដឹកនាំអ៊ីរ៉ាម។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិអេដំ តាមទីស្នាក់អាស្រ័យរបស់ពួកគេនៅក្នុងទឹកដីកម្មសិទ្ធិរបស់ពួកគេ។ អេសាវនេះហើយ ជាដូនតារបស់ជនជាតិអេដំ៕
ដ្បិតទ្រព្យសម្បត្តិរបស់ពួកគេទាំងពីរមានច្រើនពេក មិនអាចរស់នៅជាមួយគ្នាបាន ហើយទឹកដីដែលពួកគេស្នាក់នៅបណ្ដោះអាសន្ននោះ មិនអាចទ្រទ្រង់ពួកគេបានទេ ព្រោះតែហ្វូងសត្វរបស់ពួកគេ។