ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:25 - ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​កូន​ៗ​របស់​អ័ណា គឺ​ឌីសុន និង​អ័ហូលីបាម៉ា​ជា​កូនស្រី​របស់​អ័ណា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​កូន​ចៅ​របស់​អ័ណា គឺ​ឌីសុន និង​នាង​អ័ហូលី‌បាម៉ា ជា​កូន​ស្រី​អ័ណា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​លោក​អណា​មាន ឌីសុន និង​នាង​អហូលី‌បាម៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​កូន​ចៅ​អ័ន៉ា នឹង​ឌីសុន នឹង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​អណា មាន ឌីសសុន និង​នាង​អហូលី‌បាម៉ា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ (​នាងជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​) នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​ឲ្យ​អេសាវ​។


ទាំងនេះ​ជា​កូនចៅ​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ គឺ​មេដឹកនាំ​យេអ៊ូស មេដឹកនាំ​យ៉ាឡាម និង​មេដឹកនាំ​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អ័ហូលីបាម៉ា​កូនស្រី​របស់​អ័ណា ដែលជា​ប្រពន្ធ​របស់​អេសាវ​។


អេសាវ​បាន​យក​ប្រពន្ធ​ពី​ស្រី​កាណាន គឺ​អ័ដា​កូនស្រី​របស់​អេឡូន​ជនជាតិហេត និង​អ័ហូលីបាម៉ា​ដែលជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​ជនជាតិហេវី


ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ស៊ីបៀន គឺ​អ័យ៉ា និង​អ័ណា​។ អ័ណា​នេះ​ហើយ ដែល​រកឃើញ​ប្រភពទឹកក្ដៅ​នៅ​ទីរហោស្ថាន ពេល​គាត់​ឃ្វាល​លា​ឲ្យ​ស៊ីបៀន​ឪពុក​របស់គាត់​។


ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ឌីសុន គឺ​ហែមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន​។


រីឯ​អ័ហូលីបាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​អេសាវ​ដែល​កើតមក​ដល់​គាត់​នៅ​ដែនដី​កាណាន​។