ប៉ុន្តែយ៉ាកុបមិនបានចាត់បេនយ៉ាមីនប្អូនប្រុសរបស់យ៉ូសែបឲ្យទៅជាមួយពួកបងប្រុសរបស់គាត់ឡើយ ដ្បិតយ៉ាកុបនិយាយថា៖ “ក្រែងលោវាជួបគ្រោះថ្នាក់”។
លោកុប្បត្តិ 35:24 - ព្រះគម្ពីរខ្មែរសាកល កូនប្រុសរបស់រ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនប្រុសរបស់នាងរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ នឹងបេនយ៉ាមីន១ អាល់គីតាប កូនរបស់រ៉ាជែល មានយូសុះ និងពុនយ៉ាមីន។ |
ប៉ុន្តែយ៉ាកុបមិនបានចាត់បេនយ៉ាមីនប្អូនប្រុសរបស់យ៉ូសែបឲ្យទៅជាមួយពួកបងប្រុសរបស់គាត់ឡើយ ដ្បិតយ៉ាកុបនិយាយថា៖ “ក្រែងលោវាជួបគ្រោះថ្នាក់”។
យ៉ូសែបងើបភ្នែកឡើងឃើញបេនយ៉ាមីនប្អូនប្រុសរបស់ខ្លួន ដែលជាកូនរបស់ម្ដាយគាត់ គាត់ក៏សួរថា៖ “តើនេះជាប្អូនប្រុសពៅរបស់ពួកឯងដែលពួកឯងបានប្រាប់យើងឬ?”។ រួចគាត់និយាយថា៖ “កូនរបស់យើងអើយ សូមឲ្យព្រះមេត្តាដល់ឯងចុះ”។
គេយកចំណែកអាហារពីមុខយ៉ូសែបឲ្យពួកគេ ប៉ុន្តែចំណែករបស់បេនយ៉ាមីនមានប្រាំដងច្រើនជាងចំណែករបស់អ្នកឯទៀត។ ពួកគេក៏ផឹក ហើយស្រវឹងស្រឿងៗជាមួយយ៉ូសែប៕