យ៉ាកុបក៏បញ្ឈរបង្គោលមួយនៅកន្លែងដែលព្រះអង្គមានបន្ទូលនឹងគាត់ គឺបង្គោលថ្មមួយ ហើយគាត់ក៏ច្រូចតង្វាយច្រូចលើវា ព្រមទាំងចាក់ប្រេងលើវាផង។
លោកុប្បត្តិ 35:20 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបញ្ឈរបង្គោលមួយនៅលើផ្នូររបស់នាង បង្គោលផ្នូររបស់រ៉ាជែលនេះ នៅរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានបញ្ឈរបង្គោលថ្មមួយនៅលើផ្នូររបស់នាងរ៉ាជែល គឺជាបង្គោលផ្នូរនាងរ៉ាជែល ដែលនៅមានរហូតដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។ អាល់គីតាប យ៉ាកកូបបានបញ្ឈរថ្មមួយ ជាបង្គោលនៅលើផ្នូរ គឺបង្គោលផ្នូររ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។ |
យ៉ាកុបក៏បញ្ឈរបង្គោលមួយនៅកន្លែងដែលព្រះអង្គមានបន្ទូលនឹងគាត់ គឺបង្គោលថ្មមួយ ហើយគាត់ក៏ច្រូចតង្វាយច្រូចលើវា ព្រមទាំងចាក់ប្រេងលើវាផង។
ក្រោយពីយ៉ាកុបបានមកពីប៉ាដាន់-អើរ៉ាមវិញ ព្រះបានលេចមកដល់គាត់ម្ដងទៀត ហើយប្រទានពរគាត់។
រីឯយើងវិញ កាលយើងមកពីប៉ាដាន់ យើងសោកស្ដាយដែលរ៉ាជែលបានស្លាប់ក្នុងដែនដីកាណានតាមផ្លូវដែលនៅតែឆ្ងាយបន្តិចពីអេប្រាតា ដូច្នេះយើងបានបញ្ចុះនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា”។ (អេប្រាតាគឺបេថ្លេហិម)។