នាងដាក់ឈ្មោះកូននោះថា យ៉ូសែប ដោយនិយាយថា៖ “សូមឲ្យព្រះយេហូវ៉ាបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ”។
លោកុប្បត្តិ 35:17 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលនាងកំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបក៏និយាយនឹងនាងថា៖ “កុំខ្លាចឡើយ ដ្បិតលើកនេះ លោកស្រីបានកូនប្រុសទៀត!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់កំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបប្រាប់គាត់ថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតលោកស្រីបានកូនប្រុសមួយទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនាងកំពុងតែសំរាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត អាល់គីតាប ពេលគាត់កំពុងតែសំរាលកូន យ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ |
នាងដាក់ឈ្មោះកូននោះថា យ៉ូសែប ដោយនិយាយថា៖ “សូមឲ្យព្រះយេហូវ៉ាបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ”។
លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។