នោះពួកលោកនឹងបានរស់នៅជាមួយពួកយើង ហើយទឹកដីនេះបើកចំហដល់ពួកលោក។ ចូររស់នៅ ហើយធ្វើជំនួញ ព្រមទាំងទទួលបានកម្មសិទ្ធិនៅស្រុកនេះចុះ!”។
លោកុប្បត្តិ 34:21 - ព្រះគម្ពីរខ្មែរសាកល “អ្នកទាំងនោះអាចនៅសុខសាន្តជាមួយពួកយើង ដូច្នេះចូរឲ្យពួកគេរស់នៅក្នុងទឹកដីនេះ ហើយឲ្យពួកគេធ្វើជំនួញនៅស្រុកនេះចុះ ដ្បិតមើល៍! ទឹកដីនេះធំល្មមសម្រាប់ពួកគេ។ ពួកយើងអាចយកកូនស្រីរបស់ពួកគេធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មនុស្សទាំងនោះចង់បានសុខជាមួយយើង ចូរឲ្យគេរស់នៅក្នុងស្រុក និងធ្វើជំនួញចុះ ដ្បិតមើល៍ ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់យើងទៅគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្ដឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើងឲ្យគេធ្វើជាប្រពន្ធដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះចូរឲ្យគេអាស្រ័យនៅក្នុងស្រុកនឹងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ អាល់គីតាប «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្តឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើង ឲ្យគេធ្វើជាប្រពន្ធដែរ។ |
នោះពួកលោកនឹងបានរស់នៅជាមួយពួកយើង ហើយទឹកដីនេះបើកចំហដល់ពួកលោក។ ចូររស់នៅ ហើយធ្វើជំនួញ ព្រមទាំងទទួលបានកម្មសិទ្ធិនៅស្រុកនេះចុះ!”។
ដូច្នេះ ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ក៏ទៅឯខ្លោងទ្វារនៃទីក្រុងរបស់ពួកគេ ហើយនិយាយនឹងមនុស្សនៃទីក្រុងថា៖
មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ទើបអ្នកទាំងនោះនឹងព្រមតាមពួកយើងដើម្បីរស់នៅជាមួយពួកយើង ហើយក្លាយជាប្រជាជាតិតែមួយ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកយើងត្រូវទទួលពិធីកាត់ស្បែក ដូចដែលពួកគេបានទទួលពិធីកាត់ស្បែកដែរ។
រួចចូរនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង នោះយើងនឹងដឹងថាពួកឯងមិនមែនជាអ្នកស៊ើបការណ៍ទេ គឺពួកឯងជាមនុស្សទៀងត្រង់វិញ។ យើងនឹងប្រគល់បងប្អូនរបស់ពួកឯងឲ្យពួកឯងវិញ ហើយពួកឯងក៏អាចធ្វើជំនួញនៅក្នុងស្រុកនេះបានដែរ’”។