Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:22 - ព្រះគម្ពីរខ្មែរសាកល

22 មានតែ​ល័ក្ខខ័ណ្ឌមួយនេះ​ប៉ុណ្ណោះ ទើប​អ្នក​ទាំងនោះ​នឹង​ព្រម​តាម​ពួកយើង​ដើម្បី​រស់នៅ​ជាមួយ​ពួកយើង ហើយ​ក្លាយជា​ប្រជាជាតិ​តែមួយ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​ពួកយើង​ត្រូវ​ទទួលពិធីកាត់ស្បែក ដូចដែល​ពួកគេ​បាន​ទទួលពិធីកាត់ស្បែក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្ដែ ដែល​គេ​នឹង​ព្រម​នៅ​ជា‌មួយ​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​មួយ​នោះ លុះ​ត្រា​តែ​កាល​ណា​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​យើង​កាត់​ស្បែក​ដូច​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​ដែល​គេ​នឹង​ព្រម​នៅ​ជា​មួយ​នឹង​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​១ នោះ​លុះ​ត្រា​តែ​កាល​ណា​ពួក​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​ពួក​យើង​ខតាន់​ដូច​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​សម្ពន្ធមេត្រី​របស់យើង ដែល​អ្នក​ត្រូវ​រក្សា​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នករាល់គ្នា​ត្រូវ​ទទួលពិធីកាត់ស្បែក​។


“អ្នក​ទាំងនោះ​អាចនៅសុខសាន្ត​ជាមួយ​ពួកយើង ដូច្នេះ​ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ទឹកដី​នេះ ហើយ​ឲ្យ​ពួកគេ​ធ្វើជំនួញ​នៅ​ស្រុកនេះ​ចុះ ដ្បិត​មើល៍! ទឹកដី​នេះ​ធំល្មម​សម្រាប់​ពួកគេ​។ ពួកយើង​អាច​យក​កូនស្រី​របស់ពួកគេ​ធ្វើជា​ប្រពន្ធ ហើយ​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកគេ​។


តើ​ហ្វូងសត្វស្រុក និង​ទ្រព្យសម្បត្តិ​របស់ពួកគេ ព្រមទាំង​សត្វចិញ្ចឹម​គ្រប់ប្រភេទ​របស់ពួកគេ មិន​ត្រឡប់ជា​របស់ពួកយើង​ទេ​ឬ​? ឲ្យតែ​ពួកយើង​ព្រម​តាម​ពួកគេ នោះ​ពួកគេ​នឹង​រស់នៅ​ជាមួយ​ពួកយើង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម