អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។
លោកុប្បត្តិ 34:16 - ព្រះគម្ពីរខ្មែរសាកល នោះពួកយើងនឹងឲ្យកូនស្រីរបស់ពួកយើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកសម្រាប់ពួកយើង ព្រមទាំងរស់នៅជាមួយពួកលោក ហើយក្លាយជាប្រជាជាតិតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ធ្វើដូច្នោះ ទើបយើងនឹងឲ្យកូនស្រីរបស់យើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកមកវិញដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយត្រឡប់ទៅជាសាសន៍តែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នោះទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកលោក ហើយយើងក៏នឹងដណ្ដឹងកូនស្រីរបស់ពួកលោកដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនឹងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងខ្ញុំនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនឹងត្រឡប់ទៅជាសាសន៍តែ១ អាល់គីតាប ធ្វើដូច្នោះ ទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកអ្នក ហើយយើងក៏នឹងដណ្តឹងកូនស្រីរបស់ពួកអ្នកដែរ យើងនឹងរស់នៅជាមួយពួកអ្នក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ |
អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។
មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ដែលយើងនឹងព្រមតាមពួកលោក គឺប្រសិនបើពួកលោកត្រឡប់ដូចជាពួកយើង ដោយមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកលោកត្រូវទទួលពិធីកាត់ស្បែក។
ប៉ុន្តែប្រសិនបើពួកលោកមិនស្ដាប់តាមពួកយើង គឺមិនទទួលពិធីកាត់ស្បែកទេ នោះពួកយើងនឹងយកកូនស្រីរបស់ពួកយើង ហើយចាកចេញទៅ”។