នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។
លោកុប្បត្តិ 34:15 - ព្រះគម្ពីរខ្មែរសាកល មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ដែលយើងនឹងព្រមតាមពួកលោក គឺប្រសិនបើពួកលោកត្រឡប់ដូចជាពួកយើង ដោយមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកលោកត្រូវទទួលពិធីកាត់ស្បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើចង់ឲ្យយើងខ្ញុំព្រមតាមលោក នោះមានតែពួកលោកត្រឡប់ដូចជាយើងដែរ ដោយកាត់ស្បែកឲ្យប្រុសៗទាំងអស់ក្នុងចំណោមពួកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើង គឺត្រូវកាត់ស្បែកឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា អាល់គីតាប យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកអ្នកសុខចិត្តខតាន់ដូចយើង គឺត្រូវខតាន់ឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកអ្នក។ |
នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។
គឺពួកគេនិយាយថា៖ “ពួកយើងមិនអាចធ្វើរឿងនេះបានឡើយ គឺមិនអាចឲ្យប្អូនស្រីរបស់ពួកយើងទៅមនុស្សដែលគ្មានការកាត់ស្បែកបានទេ ដ្បិតធ្វើដូច្នោះជាសេចក្ដីអាម៉ាស់ដល់ពួកយើង។
នោះពួកយើងនឹងឲ្យកូនស្រីរបស់ពួកយើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកសម្រាប់ពួកយើង ព្រមទាំងរស់នៅជាមួយពួកលោក ហើយក្លាយជាប្រជាជាតិតែមួយ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចខ្ញុំ ដ្បិតខ្ញុំក៏បានដូចអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំឡើយ។