ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:12 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ដំឡើង​ថ្លៃបណ្ណាការ និង​ជំនូន​ពី​ខ្ញុំ​ឲ្យ​ច្រើន​ចុះ ខ្ញុំ​នឹង​ជូន​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ សូម​គ្រាន់តែ​ឲ្យ​នាងក្រមុំ​នោះ​មក​ខ្ញុំ​ធ្វើជា​ប្រពន្ធ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​បង្គាប់​បណ្ណា‌ការខ្ពស់ៗ និង​ជំនូន​ច្រើនយ៉ាង​ណា​ក៏​បាន ខ្ញុំ​បាទ​នឹង​ជូន​តាម​បង្គាប់​ទាំង​អស់ សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ណា‌ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​ដំឡើង​បណ្ណា‌ការ​នឹង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។

សូមមើលជំពូក

អាល់គីតាប

សូម​បង្គាប់​ខ្ញុំ​ឲ្យ​ជូន​បណ្តា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង មក​ជា​ភរិយា​របស់​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។


ដោយសារ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល គាត់​ក៏​និយាយថា​៖ “ខ្ញុំ​នឹង​បម្រើ​លោកអ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​កូនស្រី​ពៅ​របស់លោកអ៊ំ”។


ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។


ស៊ីគែម​ក៏​និយាយ​នឹង​ឪពុក និង​ពួក​បងប្រុស​របស់នាង​ដែរ​ថា​៖ “សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ពួកលោក​ផង ហើយ​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ជូន​។


នោះ​ពួក​កូនប្រុស​របស់​យ៉ាកុប​ក៏​តប​នឹង​ស៊ីគែម និង​ហេម័រ​ឪពុក​របស់គាត់​ដោយ​បោកបញ្ឆោត ពីព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ប្អូនស្រី​របស់ពួកគេ


ពួកសិស្ស​ក៏​ទូល​ព្រះអង្គ​ថា៖ “យើងខ្ញុំ​គ្មានអ្វី​នៅ​ទីនេះ​ទេ ក្រៅពី​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ”។