Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សូម​បង្គាប់​បណ្ណា‌ការខ្ពស់ៗ និង​ជំនូន​ច្រើនយ៉ាង​ណា​ក៏​បាន ខ្ញុំ​បាទ​នឹង​ជូន​តាម​បង្គាប់​ទាំង​អស់ សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ចូរ​ដំឡើង​ថ្លៃបណ្ណាការ និង​ជំនូន​ពី​ខ្ញុំ​ឲ្យ​ច្រើន​ចុះ ខ្ញុំ​នឹង​ជូន​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ សូម​គ្រាន់តែ​ឲ្យ​នាងក្រមុំ​នោះ​មក​ខ្ញុំ​ធ្វើជា​ប្រពន្ធ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ណា‌ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទោះ​បើ​ដំឡើង​បណ្ណា‌ការ​នឹង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សូម​បង្គាប់​ខ្ញុំ​ឲ្យ​ជូន​បណ្តា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង មក​ជា​ភរិយា​របស់​ខ្ញុំ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។


ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​ម្ភៃ​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​ពីរ​នាក់ ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​ដប់​ដង​ហើយ។


ស៊ីគែម​ក៏​ពោល​ទៅ​កាន់​ឪពុក និង​បង‌ប្អូន​ប្រុសៗ​របស់​នាង​ឌីណា​ថា៖ «សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់ ខ្ញុំ​នឹង​ជូន​ទាំង​អស់។


នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។


ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​អ៊ីស-បូសែត​បុត្រា​របស់​ស្តេច​សូល​ថា៖ «ចូរ​ឲ្យ​មីកាល​ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​ពួក​ភីលី‌ស្ទីន​មួយរយ​នាក់​នោះ​មក​ខ្ញុំ​វិ​ញ»។


ប្រសិន‌បើ​ម្ចាស់​វា​នៅ​ជា‌មួយ នោះ​មិន​ត្រូវ​សង​ទេ បើ​ជា​សត្វ​ដែល​គេ​ជួល​វិញ នោះ​ក៏​ល្មម​នឹង​ថ្លៃ​ឈ្នួល​ហើយ។


ដូច្នេះ ខ្ញុំ​ក៏​ទិញ​នាង​មក​វិញ ដោយ​សាច់​ប្រាក់​ដប់​ប្រាំ​សេកែល និង​ស្រូវ​ឱក​មួយ​ថាំង​កន្លះ ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​រង្វាល់។


ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ»។


ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ដែល​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន​សូវ​រាប់​អាន​ផង​នោះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម