គាត់ចែកហ្វូងសត្វទាំងនោះជាមួយក្រុមៗ ប្រគល់ទៅក្នុងដៃរបស់ពួកបាវបម្រើគាត់ ហើយនិយាយនឹងពួកបាវបម្រើថា៖ “ចូរឆ្លងទៅខាងមុខខ្ញុំ ហើយទុកចន្លោះរវាងមួយក្រុមៗចុះ”។
លោកុប្បត្តិ 33:1 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបងើបភ្នែកឡើងមើលទៅ នោះមើល៍! អេសាវកំពុងមក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់! យ៉ាកុបក៏ចែកកូនៗឲ្យលេអា រ៉ាជែល និងបាវបម្រើស្រីទាំងពីរនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបងើបមុខឡើង មើលទៅឃើញលោកអេសាវកំពុងមក មានទាំងមនុស្សបួនរយនាក់មកជាមួយផង រួចលោកចែកកូនឲ្យនាងលេអា នាងរ៉ាជែល និងស្រីបម្រើទាំងពីរនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបងើបមុខឡើង ឃើញលោកអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង លោកក៏ចែកកូនឲ្យលោកស្រីលេអា លោកស្រីរ៉ាជែល និងស្ត្រីបម្រើទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនឹងបាវស្រីទាំង២នាក់ អាល់គីតាប យ៉ាកកូបងើបមុខឡើង ឃើញអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង គាត់ក៏ចែកកូនឲ្យលេអា រ៉ាជែល និងស្ត្រីបម្រើទាំងពីរ។ |
គាត់ចែកហ្វូងសត្វទាំងនោះជាមួយក្រុមៗ ប្រគល់ទៅក្នុងដៃរបស់ពួកបាវបម្រើគាត់ ហើយនិយាយនឹងពួកបាវបម្រើថា៖ “ចូរឆ្លងទៅខាងមុខខ្ញុំ ហើយទុកចន្លោះរវាងមួយក្រុមៗចុះ”។
ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនហូបសរសៃពួរដែលនៅត្រង់សន្លាក់ត្រគាករហូតដល់សព្វថ្ងៃនេះ ដ្បិតបុរសនោះបានពាល់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប គឺត្រង់សរសៃពួរ៕
គាត់ដាក់ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងនៅខាងមុខ ក៏ដាក់លេអា និងកូនៗរបស់នាងនៅបន្ទាប់ ហើយដាក់រ៉ាជែល និងយ៉ូសែបនៅខាងក្រោយបង្អស់