គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។
លោកុប្បត្តិ 32:6 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកនាំសារក៏ត្រឡប់មករកយ៉ាកុបវិញ ហើយជម្រាបថា៖ “ពួកយើងបានទៅជួបអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងមកទទួលលោក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនាំសារក៏ត្រឡប់មកជម្រាបលោកយ៉ាកុបវិញថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវជាបងរបស់លោកហើយ ហើយលោកក៏អញ្ជើញមកជួបលោកដែរ ទាំងមានមនុស្សបួនរយនាក់មកជាមួយផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង អាល់គីតាប អ្នកនាំសារបានវិលមកជួបយ៉ាកកូបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបអេសាវ ជាបងរបស់ចៅហ្វាយហើយ។ អេសាវក៏កំពុងតែធ្វើដំណើរមកជួបចៅហ្វាយដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។ |
គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។
សូមរំដោះទូលបង្គំពីកណ្ដាប់ដៃរបស់អេសាវ គឺពីកណ្ដាប់ដៃរបស់បងប្រុសទូលបង្គំផង ដ្បិតទូលបង្គំខ្លាចគាត់ ក្រែងលោគាត់មកវាយសម្លាប់ទូលបង្គំ ព្រមទាំងពួកម្ដាយ និងពួកកូនក្មេងផង។
នោះយ៉ាកុបភ័យខ្លាច ហើយថប់បារម្ភយ៉ាងខ្លាំង។ គាត់ក៏ចែកមនុស្សដែលនៅជាមួយគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងហ្វូងអូដ្ឋ ជាពីរជំរំ។
គាត់គិតថា៖ “ប្រសិនបើអេសាវមកវាយជំរំទីមួយ យ៉ាងហោចណាស់ជំរំដែលនៅសល់អាចគេចរួចបាន”។
យ៉ាកុបងើបភ្នែកឡើងមើលទៅ នោះមើល៍! អេសាវកំពុងមក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់! យ៉ាកុបក៏ចែកកូនៗឲ្យលេអា រ៉ាជែល និងបាវបម្រើស្រីទាំងពីរនាក់។
អេសាវក៏និយាយថា៖ “ចូរឲ្យខ្ញុំទុកមនុស្សខ្លះដែលនៅជាមួយខ្ញុំ ឲ្យនៅជាមួយឯងដែរ”។ ប៉ុន្តែយ៉ាកុបតបថា៖ “ហេតុអ្វីត្រូវធ្វើដូច្នេះ? សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំផង”។
អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។
ស៊ីគែមក៏និយាយនឹងឪពុក និងពួកបងប្រុសរបស់នាងដែរថា៖ “សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ពួកលោកផង ហើយអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ ខ្ញុំនឹងជូន។
ពួកគេតបថា៖ “លោកបានសង្គ្រោះជីវិតយើងខ្ញុំ; សូមឲ្យយើងខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃយើងខ្ញុំផង នោះយើងខ្ញុំនឹងធ្វើជាបាវបម្រើរបស់ផារ៉ោន”។