លោកុប្បត្តិ 32:3 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានចាត់អ្នកនាំសារឲ្យទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបចាត់អ្នកបំរើទៅមុន ឲ្យទៅឯអេសាវជាបងនៅវាលអេដំមក្នុងស្រុកសៀរ អាល់គីតាប យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។ |
អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
សូមរំដោះទូលបង្គំពីកណ្ដាប់ដៃរបស់អេសាវ គឺពីកណ្ដាប់ដៃរបស់បងប្រុសទូលបង្គំផង ដ្បិតទូលបង្គំខ្លាចគាត់ ក្រែងលោគាត់មកវាយសម្លាប់ទូលបង្គំ ព្រមទាំងពួកម្ដាយ និងពួកកូនក្មេងផង។
នោះយ៉ាកុបភ័យខ្លាច ហើយថប់បារម្ភយ៉ាងខ្លាំង។ គាត់ក៏ចែកមនុស្សដែលនៅជាមួយគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងហ្វូងអូដ្ឋ ជាពីរជំរំ។
សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។
នេះជាទំនាយស្ដីអំពីពួកឌូម៉ា: មានម្នាក់ស្រែកមកខ្ញុំពីសៀរថា៖ “អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?”។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។
ព្រះអង្គទ្រង់ចាត់អ្នកនាំសារឲ្យទៅខាងមុខព្រះអង្គ ពួកគេក៏ចេញទៅ ហើយចូលទៅក្នុងភូមិមួយរបស់ជនជាតិសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ