យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។
លោកុប្បត្តិ 31:43 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់តបនឹងយ៉ាកុបថា៖ “ស្ត្រីទាំងនេះជាកូនស្រីរបស់យើង ក្មេងទាំងនេះជាចៅរបស់យើង ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់យើង ហើយអ្វីៗទាំងអស់ដែលឯងឃើញ គឺជារបស់យើង។ ប៉ុន្តែនៅថ្ងៃនេះ តើយើងអាចធ្វើអ្វីបានសម្រាប់ពួកកូនស្រីរបស់យើង និងកូនៗរបស់ពួកនាងដែលពួកនាងបានបង្កើត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ហើយក្មេងទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយរបស់ទាំងប៉ុន្មានដែលកូនមើលឃើញក៏ជារបស់ពុកដែរ តែថ្ងៃនេះ តើពុកអាចធ្វើអ្វីដល់កូនរបស់ពុក ឬដល់កូនដែលពួកវាបានបង្កើតទាំងប៉ុន្មាននេះបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនឹងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន អាល់គីតាប ឡាបាន់ឆ្លើយទៅយ៉ាកកូបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។ |
យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។
ឡាបាន់ក្រោកឡើងពីព្រលឹម ហើយថើបចៅៗ និងពួកកូនស្រីរបស់គាត់ ព្រមទាំងឲ្យពរពួកគេ។ រួចឡាបាន់ក៏ចាកចេញទៅ ហើយត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ៕
កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។