Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម‌ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ឡាបាន់​តប​នឹង​យ៉ាកុប​ថា​៖ “ស្ត្រី​ទាំងនេះ​ជា​កូនស្រី​របស់យើង ក្មេង​ទាំងនេះ​ជា​ចៅ​របស់យើង ហ្វូងសត្វ​ទាំងនេះ​ជា​ហ្វូងសត្វ​របស់យើង ហើយ​អ្វីៗ​ទាំងអស់​ដែល​ឯង​ឃើញ គឺជា​របស់​យើង​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ តើ​យើង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ពួក​កូនស្រី​របស់យើង និង​កូន​ៗ​របស់ពួកនាង​ដែល​ពួកនាង​បាន​បង្កើត​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ពេល​នោះ លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ហើយ​ក្មេង​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​ក៏​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ តើ​ពុក​អាច​ធ្វើ​អ្វី​ដល់​កូន​របស់​ពុក ឬ​ដល់កូន​ដែល​ពួក​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកកូប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម​ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:43
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ឮ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។


លោក​ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក លោក​ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។


កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម