សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំមិនដែលយកមកឲ្យលោកអ៊ំទេ គឺខ្ញុំបានទទួលសងវា។ លោកអ៊ំបានទារវាពីដៃខ្ញុំ មិនថាត្រូវបានលួចពេលថ្ងៃ ឬលួចពេលយប់។
លោកុប្បត្តិ 31:40 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំតែងតែដូច្នេះ គឺនៅពេលថ្ងៃ កម្ដៅបានស៊ីបំផ្លាញខ្ញុំ ហើយនៅពេលយប់ ភាពរងាបានស៊ីបំផ្លាញខ្ញុំ រីឯការដេកលក់ក៏រត់គេចពីភ្នែករបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំទ្រាំទ្រជាមួយហ្វូងសត្វជានិច្ច គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវកម្ដៅថ្ងៃ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយដេកមិនលក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកម្ដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់ អាល់គីតាប ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកំដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។ |
សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំមិនដែលយកមកឲ្យលោកអ៊ំទេ គឺខ្ញុំបានទទួលសងវា។ លោកអ៊ំបានទារវាពីដៃខ្ញុំ មិនថាត្រូវបានលួចពេលថ្ងៃ ឬលួចពេលយប់។
ម្ភៃឆ្នាំនេះ ខ្ញុំបាននៅក្នុងផ្ទះលោកអ៊ំ ទាំងបម្រើលោកអ៊ំ——ដប់បួនឆ្នាំដើម្បីបានកូនស្រីទាំងពីររបស់លោកអ៊ំ ប្រាំមួយឆ្នាំដើម្បីបានហ្វូងសត្វរបស់លោកអ៊ំ——ប៉ុន្តែលោកអ៊ំបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដប់ដងហើយ។
នៅតំបន់ដដែលនោះ មានពួកអ្នកគង្វាលដែលអាស្រ័យនៅតាមទីវាល កំពុងចាំយាមហ្វូងចៀមរបស់ពួកគេនៅពេលយប់។
ចូរនឹកចាំអំពីអ្នកដឹកនាំរបស់អ្នករាល់គ្នា ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះដល់អ្នករាល់គ្នា; ចូរសង្កេតមើលលទ្ធផលនៃរបៀបរស់នៅរបស់អ្នកទាំងនោះ ទាំងត្រាប់តាមជំនឿរបស់ពួកគាត់ចុះ។