ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។
លោកុប្បត្តិ 31:2 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបសង្កេតមើលទឹកមុខឡាបាន់ នោះមើល៍! ឡាបាន់មិនដូចពីមុនចំពោះគាត់ឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនរាប់រកលោកដូចពីមុនទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនសូវរាប់រកលោកដូចមុនទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ អាល់គីតាប យ៉ាកកូបសង្កេតឃើញថា ឡាបាន់មិនសូវរាប់រកគាត់ដូចមុនទៀតឡើយ។ |
ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។
យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។
ព្រះយេហូវ៉ាមានបន្ទូលនឹងយ៉ាកុបថា៖ “ចូរត្រឡប់ទៅស្រុករបស់ឪពុកអ្នក និងសាច់ញាតិរបស់អ្នកវិញចុះ យើងនឹងនៅជាមួយអ្នក”។
ហើយនិយាយនឹងពួកនាងថា៖ “បងបានសង្កេតទឹកមុខឪពុកពួកអូនឃើញថា គាត់មិនដូចពីមុនចំពោះបងទេ ប៉ុន្តែព្រះរបស់ឪពុកបងបានគង់នៅជាមួយបង។
ប៉ុន្តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងកាអ៊ីន និងតង្វាយរបស់គាត់ឡើយ។ កាអ៊ីនក៏ក្ដៅក្រហាយយ៉ាងខ្លាំង ហើយគាត់ក៏ធ្លាក់ទឹកមុខ។
នេប៊ូក្នេសាក៏ពេញដោយសេចក្ដីក្ដៅក្រហាយ ហើយសណ្ឋានព្រះភក្ត្រទ្រង់បានផ្លាស់ប្រែទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ ទ្រង់មានរាជឱង្ការបញ្ជាឲ្យដុតឡនោះឲ្យក្ដៅ គឺដុតវាឲ្យក្ដៅជាងធម្មតាមួយជាប្រាំពីរដង