គឺអ្នកត្រូវទៅឯផ្ទះរបស់ឪពុកខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ’។
លោកុប្បត្តិ 31:19 - ព្រះគម្ពីរខ្មែរសាកល នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក អាល់គីតាប ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។ |
គឺអ្នកត្រូវទៅឯផ្ទះរបស់ឪពុកខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ’។
រីឯយ៉ាកុបបញ្ឆោតឡាបាន់ជាជនជាតិអើរ៉ាម ដោយមិនបានប្រាប់គាត់ថាខ្លួនកំពុងរត់គេចនោះឡើយ។
ឥឡូវនេះ ដោយសារឯងនឹកផ្ទះរបស់ឪពុកឯងយ៉ាងខ្លាំង ឯងត្រូវចាកចេញមែន អីចឹងទៅចុះ ប៉ុន្តែម្ដេចក៏លួចរូបព្រះរបស់យើងដូច្នេះ?”។
រីឯរូបព្រះរបស់លោកអ៊ំ បើលោកអ៊ំរកឃើញនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ឡើយ។ នៅចំពោះបងប្អូនរបស់យើង សូមលោកអ៊ំសម្គាល់មើលអ្វីដែលជារបស់លោកអ៊ំ ពីអ្វីៗដែលនៅជាមួយខ្ញុំ ហើយសូមយកទៅចុះ”។ យ៉ាកុបមិនបានដឹងថារ៉ាជែលបានលួចរូបព្រះទាំងនោះទេ។
រីឯរ៉ាជែលបានយករូបព្រះប្រចាំត្រកូលទាំងនោះដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ក៏ស្ទាបរកពេញក្នុងរោង ប៉ុន្តែរកមិនឃើញសោះ។
រ៉ាជែលនិយាយនឹងឪពុករបស់នាងថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមកុំក្ដៅក្រហាយដែលខ្ញុំមិនអាចក្រោកឡើងនៅមុខលោកបាននោះឡើយ ពីព្រោះខ្ញុំមករដូវ”។ ដូច្នេះ គាត់ខំរក ប៉ុន្តែរកមិនឃើញរូបព្រះប្រចាំត្រកូលទាំងនោះឡើយ។
ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
គេប្រាប់តាម៉ារថា៖ “មើល៍! ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់”។