ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:37 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ យ៉ាកុប​យក​មែក​ស្រស់​ៗ​ពី​ដើមកំញាន ដើមអាល់ម៉ុង និង​ដើមកៅឡាក់​មក បក​សំបក​ជា​ឆ្នូត​សៗ ឲ្យឃើញ​សាច់ស​របស់​មែក​ទាំងនោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ក៏​យក​មែក​រលួស មែក​ចំបក់ និង​ក្រចៅ​ស្រស់ៗ មក​ក្រី​សំបក​ជា​កង់ៗ ឲ្យ​ឃើញ​សាច់​សៗ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​បាន​កាច់​មែក​រាំង មែក​ស្វាយ‌ចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​ឲ្យ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ាកុប​គាត់​យក​មែក​រលួស ចំបក់ នឹង​ក្រចៅ​ស្រស់ មក​ក្រី​បក​សំបក ជា​កង់ៗ ឲ្យ​ឃើញ​សាច់​ស

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​បាន​កាច់​មែក​រាំង មែក​ស្វាយ​ចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​ឲ្យ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាក់​ចម្ងាយផ្លូវ​ដើរ​បី​ថ្ងៃ​រវាង​ខ្លួន និង​យ៉ាកុប​។ រីឯ​យ៉ាកុប​ក៏​ឃ្វាល​ហ្វូងសត្វ​របស់​ឡាបាន់​ដែល​នៅសល់​។


រួច​ដាក់​មែក​ដែល​បក​សំបក​ហើយ​នោះ​ទល់មុខនឹង​ហ្វូងសត្វ ក្នុង​ស្នូកសត្វ​ដែលជា​ទ​-​ទឹក​ដែល​ហ្វូងសត្វ​មក​ផឹក ពីព្រោះ​វា​ពាក់គ្នា​នៅពេល​មក​ផឹក​ទឹក​។


គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​; រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា កណ្ដូប​ក៏​អូសខ្លួន ហើយ​ចំណង់​ក៏​រសាយ​ទៅ​; នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;