យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់
លោកុប្បត្តិ 30:36 - ព្រះគម្ពីរខ្មែរសាកល រួចដាក់ចម្ងាយផ្លូវដើរបីថ្ងៃរវាងខ្លួន និងយ៉ាកុប។ រីឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគាត់ចេញពីលោកយ៉ាកុបទៅ ចម្ងាយដើរអស់បីថ្ងៃ ឯលោកយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចគាត់ឲ្យពួកគេទៅឆ្ងាយពីលោកយ៉ាកុប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯលោកយ៉ាកុបវិញ លោកឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ចេញពីយ៉ាកុបទៅចំងាយដើរផ្លូវអស់៣ថ្ងៃ ឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់នោះ។ អាល់គីតាប រួចគាត់ឲ្យពួកគេទៅឆ្ងាយពីយ៉ាកកូប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯយ៉ាកកូបវិញ គាត់ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។ |
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់
ពេលនោះ យ៉ាកុបយកមែកស្រស់ៗពីដើមកំញាន ដើមអាល់ម៉ុង និងដើមកៅឡាក់មក បកសំបកជាឆ្នូតសៗ ឲ្យឃើញសាច់សរបស់មែកទាំងនោះ