ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។
លោកុប្បត្តិ 3:3 - ព្រះគម្ពីរខ្មែរសាកល លើកលែងតែផ្លែពីដើមឈើដែលនៅកណ្ដាលសួន ដែលព្រះមានបន្ទូលថា: ‘កុំហូបពីវា ក៏កុំពាល់វាឡើយ ក្រែងលោអ្នកត្រូវស្លាប់’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះទ្រង់មានព្រះបន្ទូលថា "មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ អាល់គីតាប រីឯដើមឈើដែលស្ថិតនៅកណ្តាលសួនឧទ្យាននោះវិញ អុលឡោះបានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ យើងទាំងពីរនឹងស្លាប់ជាមិនខាន”»។ |
ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។
ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។
“ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា: ចូរចេញពីចំណោមពួកគេ ហើយញែកខ្លួនចេញ; កុំពាល់របស់សៅហ្មងឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា”។