កាលគាត់មិនទាន់និយាយចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងជាកូនបេធូអែល បេធូអែលជាកូនប្រុសមីលកា មីលកាជាប្រពន្ធណាឃរ ណាឃរជាប្អូនប្រុសរបស់អ័ប្រាហាំ។
លោកុប្បត្តិ 29:5 - ព្រះគម្ពីរខ្មែរសាកល គាត់សួរពួកគេទៀតថា៖ “បងប្អូនស្គាល់ឡាបាន់ចៅរបស់ណាឃរឬទេ?”។ ពួកគេឆ្លើយថា៖ “ស្គាល់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរគេថា៖ «តើអ្នករាល់គ្នាស្គាល់លោកឡាបាន់ កូនរបស់លោកណាឃរឬទេ?» គេឆ្លើយថា៖ «យើងស្គាល់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ អាល់គីតាប គាត់សួរគេទៀតថា៖ «តើបងប្អូនស្គាល់ឡាបាន់ ដែលត្រូវជាកូនរបស់ណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ |
កាលគាត់មិនទាន់និយាយចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងជាកូនបេធូអែល បេធូអែលជាកូនប្រុសមីលកា មីលកាជាប្រពន្ធណាឃរ ណាឃរជាប្អូនប្រុសរបស់អ័ប្រាហាំ។
នាងឆ្លើយនឹងគាត់ថា៖ “ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់មីលកា ដែលមីលកាបានបង្កើតឲ្យណាឃរ”។
រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
សូមឲ្យព្រះរបស់អ័ប្រាហាំ ជាព្រះរបស់ណាឃរ គឺព្រះរបស់ឪពុកពួកគាត់ ជំនុំជម្រះរវាងពួកយើងចុះ”។ ដូច្នេះ យ៉ាកុបក៏ស្បថដោយអាងព្រះដែលអ៊ីសាកឪពុករបស់គាត់កោតខ្លាច។