លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។
លោកុប្បត្តិ 29:33 - ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ដោយសារព្រះយេហូវ៉ាបានឮថាខ្ញុំត្រូវបានស្អប់ បានជាព្រះអង្គប្រទានកូននេះឲ្យខ្ញុំទៀត”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ស៊ីម្មាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ដោយព្រោះព្រះយេហូវ៉ាបានឮ ថាប្តីខ្ញុំស្អប់ខ្ញុំ ព្រះអង្គក៏ប្រទានកូននេះមកខ្ញុំទៀត»។ នាងដាក់ឈ្មោះកូននោះថា "ស៊ីម្មាន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនឹកថា ព្រះយេហូវ៉ាទ្រង់បានឮថាគាត់ស្អប់អញ បានជាទ្រង់ប្រទានកូននេះមកអញទៀត នាងឲ្យឈ្មោះថា ស៊ីម្មាន អាល់គីតាប គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «អុលឡោះតាអាឡាដឹងថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាទ្រង់ប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា“ស៊ីម្មាន”។ |
លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។
លេអាក៏និយាយថា៖ “ព្រះបានប្រទានអំណោយទានដ៏ល្អដល់ខ្ញុំ។ ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងឲ្យតម្លៃខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ឲ្យគាត់”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា សាប់យូឡូន។
រ៉ាជែលនិយាយថា៖ “ព្រះបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយ។ ព្រះអង្គបានឮសំឡេងរបស់ខ្ញុំជាប្រាកដ ហើយប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា ដាន់។
រ៉ាជែលនិយាយថា៖ “ខ្ញុំបានបោកចំបាប់ជាមួយបងស្រីរបស់ខ្ញុំ ដោយការបោកចំបាប់ដ៏ខ្លាំង ហើយក៏បានឈ្នះ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ណែបថាលី។
លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។
ពេលនោះ យ៉ាកុបប្រាប់ស៊ីម្មាន និងលេវីថា៖ “ពួកឯងបាននាំទុក្ខមកលើយើង ដោយសម្អុយឈ្មោះយើងចំពោះអ្នកដែលរស់នៅស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត។ យើងមានគ្នាតិចផង បើសិនពួកគេប្រមូលគ្នាទាស់នឹងយើង ហើយវាយយើង នោះយើង និងអ្នកផ្ទះរបស់យើងនឹងត្រូវគេបំផ្លាញ”។
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
យ៉ូសែបក៏បែរចេញពីពួកគេទៅយំ រួចត្រឡប់មកនិយាយជាមួយពួកគេវិញ ក៏យកស៊ីម្មានពីពួកគេ ហើយចងគាត់នៅចំពោះភ្នែកពួកគេ។