ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:29 - ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់គាត់ ដល់​រ៉ាជែល​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(លោក​ឡាបាន់​បាន​ឲ្យនាង​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្លួន ទៅ​បម្រើ​នាង​រ៉ា​ជែល)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ខ្លួន​ទៅ​បំរើ​រ៉ាជែល​ដែរ

សូមមើលជំពូក

អាល់គីតាប

ឡាបាន់​ប្រគល់​ប៊ីលហា ជា​អ្នក​បម្រើ​របស់​គាត់ ឲ្យ​បម្រើ​រ៉ាជែល។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ឲ្យ​ស៊ីលផា​បាវបម្រើស្រី​របស់គាត់ ដល់​លេអា​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។


យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គឺ​គាត់​បាន​បំពេញ​មួយ​សប្ដាហ៍​ជាមួយ​លេអា រួច​ឡាបាន់​ក៏​ឲ្យ​រ៉ាជែល​កូនស្រី​របស់គាត់​ទៅ​យ៉ាកុប​ធ្វើជា​ប្រពន្ធ​។


ដូច្នេះ យ៉ាកុប​ក៏​ចូលទៅឯ​រ៉ាជែល​ដែរ ហើយ​គាត់​ស្រឡាញ់​រ៉ាជែល​ជាង​ស្រឡាញ់​លេអា​។ គាត់​បាន​បម្រើ​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត​។


កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:


កូនប្រុស​របស់​ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មាន​ដាន់ និង​ណែបថាលី​។


នេះ​ជា​វង្សត្រកូល​របស់​យ៉ាកុប​: នៅពេល​យ៉ូសែប​មាន​អាយុ​ដប់ប្រាំពីរ​ឆ្នាំ គាត់​បាន​ឃ្វាល​ហ្វូងចៀម​ជាមួយ​ពួក​បងប្រុស​របស់គាត់​។ គាត់​នៅតែជា​ក្មេង ក៏​នៅជាមួយ​ពួក​កូនប្រុស​របស់​ប៊ីលហា និង​ពួក​កូនប្រុស​របស់​ស៊ីលផា ដែលជា​ប្រពន្ធ​របស់​ឪពុក​គាត់​។ យ៉ូសែប​តែងតែ​យក​រឿង​អាក្រក់​របស់ពួកគេ​ទៅ​ប្រាប់​ឪពុក​។


ទាំងនេះ​ជា​កូនចៅ​របស់​ប៊ីលហា​ដែល​ឡាបាន់​ឲ្យ​នាង​ទៅ​រ៉ាជែល​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន​ទាំងអស់ ៧ នាក់​។