នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
លោកុប្បត្តិ 29:14 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់និយាយនឹងគាត់ថា៖ “ឯងពិតជាឆ្អឹង និងជាសាច់សាលោហិតរបស់យើងមែន”។ ដូច្នេះ យ៉ាកុបក៏រស់នៅជាមួយគាត់មួយខែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ក៏ពោលឡើងថា៖ «ប្រាកដហើយ ក្មួយជាឆ្អឹងរបស់អ៊ំ និងជាសាច់របស់អ៊ំពិតមែន!»។ លោកយ៉ាកុបក៏ស្នាក់នៅជាមួយគាត់រយៈពេលមួយខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។ អាល់គីតាប ឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ យ៉ាកកូបស្នាក់នៅជាមួយឡាបាន់អស់រយៈពេលមួយខែ។ |
នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
មនុស្សនោះក៏និយាយថា៖ “លើកនេះ ទើបជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ! ម្នាក់នេះត្រូវហៅថា ‘ស្ត្រី’ ពីព្រោះនាងត្រូវបានយកចេញពីបុរស”។
យ៉ាកុបប្រាប់រ៉ាជែលថាគាត់ជាសាច់ញាតិរបស់ឪពុកនាង ហើយថាគាត់ជាកូនប្រុសរបស់រេបិកា ដូច្នេះនាងក៏រត់ទៅប្រាប់ឪពុករបស់នាង។
បន្ទាប់មក ឡាបាន់និយាយនឹងយ៉ាកុបថា៖ “ដោយព្រោះឯងជាសាច់ញាតិរបស់យើង តើឯងត្រូវតែបម្រើយើងទទេឬ? ចូរប្រាប់យើងមក តើឯងចង់បានថ្លៃឈ្នួលជាអ្វី?”។
មក៍! ចូរឲ្យយើងលក់វាទៅជនជាតិអ៊ីសម៉ាអែលវិញ ហើយកុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនប្រុសរបស់យើង ជាសាច់សាលោហិតរបស់យើង”។ ពួកបងប្អូនរបស់គាត់ក៏ស្ដាប់តាម។
ដើម្បីខ្ញុំបានធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែនដោយប្រការណាមួយ ហើយបានសង្គ្រោះអ្នកខ្លះក្នុងពួកគេ។