គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
លោកុប្បត្តិ 28:22 - ព្រះគម្ពីរខ្មែរសាកល រីឯថ្មនេះដែលទូលបង្គំបានបញ្ឈរជាបង្គោល នឹងបានជាដំណាក់របស់ព្រះ ហើយអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងថ្វាយមួយភាគដប់ដល់ព្រះអង្គ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់! អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងយកមួយភាគដប់ថ្វាយព្រះអង្គវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។ អាល់គីតាប ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាដំណាក់របស់អុលឡោះ! អ្វីៗដែលទ្រង់ប្រទានមកខ្ញុំ ខ្ញុំនឹងយកមួយភាគដប់ជូនទ្រង់វិញ»។ |
គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
សូមឲ្យមានព្រះពរដល់ព្រះដ៏ខ្ពស់បំផុតដែលប្រគល់ពួកបច្ចាមិត្តរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អ្នក”។ អាប់រ៉ាមក៏ថ្វាយមួយភាគដប់ ពីរបស់ទាំងអស់ដល់ទ្រង់។
អ័ប្រាហាំបានដាំដើមតាម៉ារីសនៅបៀរ-សេបា ហើយនៅទីនោះ គាត់ស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះដ៏អស់កល្បជានិច្ច។
គាត់ក៏ភ័យខ្លាច ហើយនិយាយថា៖ “កន្លែងនេះគួរឲ្យខ្លាចណាស់ហ្ន៎! ទីនេះមិនមែនជាអ្វីផ្សេងទេ គឺជាដំណាក់របស់ព្រះ ហើយនេះជាទ្វារនៃស្ថានសួគ៌”។
ព្រះមានបន្ទូលនឹងយ៉ាកុបថា៖ “ចូរក្រោកឡើងទៅបេត-អែល ហើយរស់នៅទីនោះ។ នៅទីនោះ ចូរសង់អាសនាមួយដល់ព្រះដែលលេចមកដល់អ្នក កាលអ្នកបានរត់គេចពីមុខអេសាវបងប្រុសរបស់អ្នក”។
នៅទីនោះ យ៉ាកុបសង់អាសនាមួយ ហើយដាក់ឈ្មោះកន្លែងនោះថា “អែល បេត-អែល” ដ្បិតនៅទីនោះ ព្រះបានលេចមកដល់គាត់ កាលគាត់បានរត់គេចពីមុខបងប្រុសរបស់គាត់។
ដល់ពេលច្រូតកាត់ អ្នករាល់គ្នាត្រូវថ្វាយមួយភាគប្រាំដល់ផារ៉ោន ហើយបួនភាគប្រាំនឹងទៅជារបស់អ្នករាល់គ្នាទុកជាគ្រាប់ពូជសម្រាប់ស្រែចម្ការ ព្រមទាំងទុកជាស្បៀងអាហារសម្រាប់អ្នករាល់គ្នា សម្រាប់អ្នកផ្ទះរបស់អ្នករាល់គ្នា និងសម្រាប់កូនក្មេងរបស់អ្នករាល់គ្នាហូប”។
ដូច្នេះ យ៉ូសែបបានតាំងសេចក្ដីនេះទាក់ទងនឹងដីធ្លីនៅអេហ្ស៊ីប ទុកជាបទបញ្ញត្តិរហូតដល់សព្វថ្ងៃនេះ គឺមួយភាគប្រាំជារបស់ផារ៉ោន។ មានតែដីធ្លីរបស់ពួកបូជាចារ្យប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ចូរនាំតង្វាយមួយភាគដប់ទាំងអស់មកក្នុងឃ្លាំងដំណាក់ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង រួចល្បងលយើងក្នុងការនេះចុះ ថាតើយើងមិនបើកបង្អួចនៃមេឃឲ្យអ្នករាល់គ្នា ហើយបង្ហូរពរមកលើអ្នករាល់គ្នារហូតដល់គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។