ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:19 - ព្រះគម្ពីរខ្មែរសាកល

គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា បេត-អែល ប៉ុន្តែ​ពីមុន​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា លូស​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល» ។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។

សូមមើលជំពូក

អាល់គីតាប

គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «បេតអែល»។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:19
21 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​រើចេញ​ពី​ទីនោះ​ទៅ​តំបន់ភ្នំ​នៅ​ខាងកើត​បេត-អែល រួច​ដំឡើង​រោង​របស់គាត់​នៅ​ខាងលិច​បេត-អែល និង​ខាងកើត​អៃ​។ នៅ​ទីនោះ គាត់​សង់​អាសនា​មួយ​ទៀត​ដល់​ព្រះយេហូវ៉ា ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។


គាត់​មកដល់​កន្លែង​មួយ ក៏​ស្នាក់នៅ​ទីនោះ​មួយយប់ ពីព្រោះ​ថ្ងៃ​លិច​ហើយ​។ គាត់​យក​ថ្ម​មួយ​ពី​កន្លែង​នោះ​មក​កើយ​ក្បាល រួច​ដេក​នៅ​កន្លែង​នោះ​ទៅ​។


យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែងដែល​អ្នក​បាន​ចាក់ប្រេង​លើ​បង្គោល និងជា​កន្លែងដែល​អ្នក​បាន​បន់​បំណន់​ដល់​យើង​។ ឥឡូវនេះ ចូរ​ក្រោកឡើង​ចាកចេញ​ពី​ស្រុក​នេះ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់អ្នក​វិញ​ចុះ​!’”។


ព្រះ​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ក្រោកឡើង​ទៅ​បេត-អែល ហើយ​រស់នៅ​ទីនោះ​។ នៅ​ទីនោះ ចូរ​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​លេចមក​ដល់​អ្នក កាល​អ្នក​បាន​រត់គេច​ពីមុខ​អេសាវ​បងប្រុស​របស់អ្នក”។


យ៉ាកុប​ក៏​បញ្ឈរ​បង្គោល​មួយ​នៅ​កន្លែង​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់ គឺ​បង្គោល​ថ្ម​មួយ ហើយ​គាត់​ក៏​ច្រូច​តង្វាយច្រូច​លើ​វា ព្រមទាំង​ចាក់​ប្រេង​លើ​វា​ផង​។


យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល​។


គឺយ៉ាងនេះឯង​ដែល​យ៉ាកុប និង​មនុស្ស​ទាំងអស់​ដែល​នៅជាមួយ​គាត់ បាន​មកដល់​លូស (​លូស​គឺ​បេត-អែល​) ដែល​នៅក្នុង​ដែនដី​កាណាន​។


នៅ​ទីនោះ យ៉ាកុប​សង់​អាសនា​មួយ ហើយ​ដាក់ឈ្មោះ​កន្លែង​នោះ​ថា “អែល បេត-អែល” ដ្បិត​នៅ​ទីនោះ ព្រះ​បាន​លេចមក​ដល់​គាត់ កាល​គាត់​បាន​រត់គេច​ពីមុខ​បងប្រុស​របស់គាត់​។


យ៉ាកុប​និយាយ​នឹង​យ៉ូសែប​ថា​៖ “ព្រះ​ដ៏មានព្រះចេស្ដា​បាន​លេចមក​ដល់​យើង​នៅ​លូស​ក្នុង​ដែនដី​កាណាន ហើយ​ព្រះអង្គ​បាន​ប្រទានពរ​យើង