តើទូលបង្គំនឹងទៅឯណាឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់គេចទៅឯណាឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន?
លោកុប្បត្តិ 28:16 - ព្រះគម្ពីរខ្មែរសាកល នៅពេលយ៉ាកុបភ្ញាក់ឡើងពីដំណេក គាត់និយាយថា៖ “ព្រះយេហូវ៉ាពិតជាគង់នៅកន្លែងនេះមែន ប៉ុន្តែខ្ញុំមិនបានដឹងសោះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកយ៉ាកុបភ្ញាក់ពីដេកឡើង ហើយពោលថា៖ «ព្រះយេហូវ៉ាពិតជាគង់នៅទីនេះមែន តែខ្ញុំមិនបានដឹងសោះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ អាល់គីតាប យ៉ាកកូបភ្ញាក់ឡើង ហើយពោលថា៖ «អុលឡោះតាអាឡាពិតជានៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ |
តើទូលបង្គំនឹងទៅឯណាឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់គេចទៅឯណាឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន?
ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕
គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលអ្នករាល់គ្នាចាត់ទុកជាវិសុទ្ធ។ គឺព្រះអង្គជាទីភ័យខ្លាចរបស់អ្នករាល់គ្នា ហើយគឺព្រះអង្គជាទីតក់ស្លុតរបស់អ្នករាល់គ្នាដែរ។