ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
លោកុប្បត្តិ 27:8 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ កូនអើយ ចូរស្ដាប់តាមសំឡេងដែលម្ដាយបង្គាប់ឯងចុះ—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនអើយ ចូរកូនស្តាប់ពាក្យដែលម្តាយបង្គាប់កូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ កូនអើយ ចូរស្ដាប់ពាក្យដែលម្ដាយប្រាប់ឲ្យធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កូនអើយ ចូរឯងស្តាប់តាមបង្គាប់អញចុះ អាល់គីតាប ឥឡូវនេះកូនអើយ ចូរស្តាប់ពាក្យដែលម្តាយប្រាប់ឲ្យធ្វើ។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
ម្ដាយក៏និយាយនឹងគាត់ថា៖ “កូនអើយ សូមឲ្យបណ្ដាសារបស់ឯងធ្លាក់មកលើម្ដាយចុះ! គ្រាន់តែស្ដាប់តាមសំឡេងរបស់ម្ដាយ ហើយទៅយកឲ្យម្ដាយមក”។
ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន
‘ចូរយកសាច់សត្វដែលបរបាញ់បាននោះមក ហើយធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកចុះ ដើម្បីឲ្យឪពុកបានហូប ហើយឲ្យពរឯងនៅចំពោះព្រះយេហូវ៉ា មុនពេលឪពុកស្លាប់’។
ចូរទៅឯហ្វូងសត្វ ហើយយកកូនពពែពីរយ៉ាងល្អមកឲ្យម្ដាយ ដើម្បីឲ្យម្ដាយធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកឯងតាមដែលគាត់ចូលចិត្ត។
ប៉ុន្តែពេត្រុស និងយ៉ូហានតបនឹងពួកគេថា៖ “តើការដែលស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាការត្រឹមត្រូវនៅចំពោះព្រះឬទេ? សូមអស់លោកពិចារណាចុះ!
ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។
ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតការធ្វើដូច្នេះជាការត្រឹមត្រូវ។