ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:30 - ព្រះគម្ពីរខ្មែរសាកល

កាល​អ៊ីសាក​ឲ្យពរ​យ៉ាកុប​ចប់​ហើយ ហើយ​យ៉ាកុប​ទើបតែ​បានចេញ​ពី​មុខ​អ៊ីសាក​ឪពុក​របស់គាត់​ទៅ នោះ​អេសាវ​បងប្រុស​របស់គាត់​ក៏​មក​ពី​បរបាញ់​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​ហើយ លោក​យ៉ាកុប​ចេញ​ពី​លោក​អ៊ីសាក​ជា​ឪពុក​សឹង​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ

សូមមើលជំពូក

អាល់គីតាប

ពេល​អ៊ីសា‌ហាក់​ឲ្យ​ពរ​យ៉ាកកូប​ចប់​សព្វ​គ្រប់​ហើយ យ៉ាកកូប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:30
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជា​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា ហេតុនេះហើយបានជា​មានពាក្យ​ពោលថា​៖ “ដូច​នីមរ៉ូឌ​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា”។


សូមឲ្យ​ប្រជាជាតិ​នានា​បម្រើ​ឯង សូមឲ្យ​ជាតិសាសន៍​ទាំងឡាយ​ក្រាបចុះ​នៅចំពោះ​ឯង​; សូមឲ្យ​ឯង​បានជា​ចៅហ្វាយ​លើ​បងប្អូន​របស់ឯង សូមឲ្យ​ពួក​កូនប្រុស​របស់​ម្ដាយ​ឯង​ក្រាបចុះ​នៅចំពោះ​ឯង​។ សូមឲ្យ​អ្នកដែល​ដាក់បណ្ដាសា​ឯង ត្រូវបណ្ដាសា​វិញ​; សូមឲ្យ​អ្នកដែល​ឲ្យពរ​ឯង មានព្រះពរ​វិញ​!”។


អេសាវ​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់ យកមក​ឲ្យ​ឪពុក​របស់គាត់​ដែរ ហើយ​និយាយ​នឹង​ឪពុក​ថា​៖ “សូម​លោកឪពុក​ក្រោកឡើង​ពិសា​សាច់សត្វដែល​កូន​របស់លោកឪពុក​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។


ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្រោយមក គាត់​ចង់​ទទួល​ពរ​ជាមរតក ប៉ុន្តែ​ត្រូវបាន​បដិសេធ​វិញ ហើយ​ទោះបីជា​គាត់​បាន​ស្វែងរក​ពរនោះ​ទាំង​ទឹកភ្នែក​ក៏ដោយ ក៏​រក​ឱកាស​កែប្រែចិត្ត​មិន​បាន​ដែរ​។