គាត់ក៏និយាយថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមឲ្យបានសម្រេចដល់ទូលបង្គំនៅថ្ងៃនេះ ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំផង។
លោកុប្បត្តិ 27:20 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសួរកូនប្រុសរបស់គាត់ថា៖ “កូនអើយ ម្ដេចក៏រកបានឆាប់យ៉ាងនេះ?”។ យ៉ាកុបឆ្លើយថា៖ “ដោយព្រោះព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកឪពុក ប្រទានឲ្យខ្ញុំបានជោគជ័យ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកសួរថា៖ «កូនអើយ ម្តេចបានជាកូនរកបានឆាប់ម៉្លេះ?» លោកយ៉ាកុបឆ្លើយថា៖ «ព្រោះព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបានជួយកូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ អាល់គីតាប អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។ |
គាត់ក៏និយាយថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមឲ្យបានសម្រេចដល់ទូលបង្គំនៅថ្ងៃនេះ ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំផង។
អ៊ីសាកនិយាយនឹងយ៉ាកុបថា៖ “កូនអើយ ចូរចូលមកជិតឲ្យឪពុកពាល់ឯងមើល៍ ថាតើឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែន ឬមិនមែន”។