ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
លោកុប្បត្តិ 26:35 - ព្រះគម្ពីរខ្មែរសាកល ពួកនាងធ្វើឲ្យជីវិតរបស់អ៊ីសាក និងរេបិកាល្វីងជូរចត់ណាស់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងនាងរេបិកាពិបាកចិត្តជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងលោកស្រីរេបិកាពិបាកចិត្តជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទាំង២នោះក៏នាំឲ្យអ៊ីសាកហើយនឹងរេបិកាពិបាកចិត្តណាស់។ អាល់គីតាប នាងទាំងពីរបានធ្វើឲ្យអ៊ីសាហាក់ និងរ៉ហ្វ៊ីកាពិបាកចិត្តជាខ្លាំង។ |
ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
រេបិកានិយាយនឹងអ៊ីសាកថា៖ “ខ្ញុំជិនឆ្អន់នឹងជីវិតខ្ញុំ ព្រោះតែពួកកូនស្រីជនជាតិហេត។ បើសិនយ៉ាកុបយកប្រពន្ធពីពួកកូនស្រីជនជាតិហេតដូចពួកនាង គឺពីពួកកូនស្រីនៃទឹកដីនេះ តើជីវិតខ្ញុំមានប្រយោជន៍អ្វីដល់ខ្ញុំ?”៕
ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។