ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
លោកុប្បត្តិ 26:33 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា សេបា។ ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា បៀរ-សេបា រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ឈ្មោះអណ្តូងនោះថា "សេបា" ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា "បៀរ-សេបា" រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ដាក់ឈ្មោះអណ្តូងនោះថា សេបា ហេតុនោះបានជាឈ្មោះទីក្រុងនោះហៅថា បៀរ-សេបា ដរាបដល់សព្វថ្ងៃនេះ។ អាល់គីតាប អ៊ីសាហាក់ដាក់ឈ្មោះអណ្តូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។ |
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាបៀរ-សេបា ពីព្រោះពួកគេទាំងពីរបានស្បថនៅទីនោះ។
ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា
នៅក្នុងថ្ងៃដដែលនោះ ពួកបាវបម្រើរបស់អ៊ីសាកមកប្រាប់គាត់អំពីរឿងអណ្ដូងដែលពួកគេបានជីកនោះថា៖ “ពួកខ្ញុំបានរកឃើញទឹកហើយ”។