យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ!
លោកុប្បត្តិ 26:29 - ព្រះគម្ពីរខ្មែរសាកល អ្នកនឹងមិនធ្វើអាក្រក់ដល់ពួកយើង ដូចដែលពួកយើងមិនបានប៉ះពាល់អ្នកដែរ គឺដូចដែលពួកយើងបានធ្វើតែល្អដល់អ្នក ព្រមទាំងបានជូនដំណើរអ្នកដោយសុខសាន្ត។ ឥឡូវនេះ អ្នកជាមនុស្សមានព្រះពររបស់ព្រះយេហូវ៉ា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងមិនប្រព្រឹត្តអ្វីទាស់នឹងយើង ដូចជាយើងក៏មិនបានប៉ះពាល់ ហើយធ្វើអ្វីដល់អ្នកដែរ គឺមានតែប្រព្រឹត្តល្អ ហើយបានឲ្យអ្នកចេញមកដោយសុខសាន្តប៉ុណ្ណោះ។ ឥឡូវនេះ អ្នកជាមនុស្សមានពររបស់ព្រះយេហូវ៉ាមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលក្ខខណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមលោកស្បថនឹងយើងថា លោកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបលោកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះលោក និងឲ្យលោកចាកចេញមក ដោយសុខសាន្ត ហើយឥឡូវនេះ លោកក៏បានទទួលព្រះពរពីព្រះអម្ចាស់ថែមទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនឹងមិនធ្វើអាក្រក់ដល់យើងឡើយ ដូចជាយើងក៏មិនបានពាល់ដល់អ្នកដែរ គឺយើងបានប្រព្រឹត្តចំពោះតែសេចក្ដីណាដែលល្អដល់អ្នកប៉ុណ្ណោះ យើងបានឲ្យអ្នកចេញមកដោយសេចក្ដីសុខសាន្ត ឥឡូវនេះ អ្នកជាមនុស្សមានព្រះពរនៅចំពោះព្រះយេហូវ៉ា អាល់គីតាប រីឯល័ក្ខខ័ណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមអ្នកស្បថនឹងយើងថា អ្នកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបអ្នកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះអ្នក និងឲ្យអ្នកចាកចេញមកដោយសុខសាន្ត ហើយឥឡូវនេះ អ្នកក៏បានទទួលពរពីអុលឡោះតាអាឡាថែមទៀតផង»។ |
យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ!
យើងនឹងឲ្យពរ អ្នកដែលឲ្យពរអ្នក យើងនឹងដាក់បណ្ដាសា អ្នកដែលដាក់បណ្ដាសាអ្នក។ ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក”។
កាលនោះមានកើតឡើងដូច្នេះ: អ័ប៊ីម្ម៉ាឡិច និងភីកុលមេទ័ពរបស់ទ្រង់ និយាយនឹងអ័ប្រាហាំថា៖ “ព្រះទ្រង់គង់នៅជាមួយអ្នកក្នុងការទាំងអស់ដែលអ្នកធ្វើ។
យើងនឹងឲ្យពរអ្នកយ៉ាងបរិបូរជាប្រាកដ ហើយនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឲ្យច្រើនឡើងដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ នោះពូជពង្សរបស់អ្នកនឹងយកទ្វារក្រុងរបស់ខ្មាំងសត្រូវជាកម្មសិទ្ធិ។
ឡាបាន់និយាយថា៖ “អ្នកដ៏មានព្រះពររបស់ព្រះយេហូវ៉ាអើយ អញ្ជើញចូលមក! ហេតុអ្វីបានជាលោកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងសម្រាប់អូដ្ឋដែរ”។